ថ្មីៗនេះនិស្សិតខ្មែរផ្នែកច្បាប់ចំនួន ៥រូបបានត្រូវចម្រាញ់ជ្រើសរើសពីប្រទេសកម្ពុជា ឲ្យមកចូលរួមប្រកួតប្រជែងក្នុងកម្មវិធីសាកល្បងសមត្ថភាពផ្នែកច្បាប់អន្តរជាតិមួយ ជាមួយនិស្សិតបរទេសផ្នែកច្បាប់ពីបណ្តាប្រទេសផ្សេងៗទៀត នៅឯរដ្ឋធានី វ៉ាស៊ិនតុន ឌីស៊ី នៃសហរដ្ឋអាមេរិក។
កាលពីចុងសប្តាហ៍កន្លងទៅនេះ និស្សិតខ្មែរផ្នែកច្បាប់ទាំង ៥រូបនោះ បានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីអំពីសារសំខាន់ និងអត្ថប្រយោជន៍នៃកម្មវិធីសាកល្បងសមត្ថភាពផ្នែកច្បាប់លំដាប់ថ្នាក់អន្តរជាតិនោះ តាមការសាកសួររបស់លោក ជី វិតា ដែលមានខ្លឹមសារដូចតទៅ ៖
