សម្ភាស ប៊្រែដ អាដាមស៍ ស្ដីពី​ព្រឹត្តិការណ៍ ៥​-​៦ កក្កដា ១៩៩៧

កាលពី​១១​ឆ្នាំ​មុន​ព្រឹត្តិការណ៍​ប្រយុទ្ធ​បង្ហូរ​ឈាម​គ្នា​មួយ​រវាង​កងទ័ព​ដែល​ស្មោះត្រង់​នឹង​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដែលកាល​ណោះ​ជា​នាយក​រដ្ឋមន្ត្រី​ទី​មួយ និង​កងទ័ព​ដែល​ស្មោះត្រង់​នឹង​លោក ហ៊ុន សែន ដែល​កាល​ណោះ​ជា​នាយក​រដ្ឋមន្រ្តី​ទី​ពីរ បាន​កើតឡើង​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ។
ដោយ ជីវិតា
2008.07.06
Share on WhatsApp
Share on WhatsApp
រដ្ឋប្រហារ រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៥​-​៦ កក្កដា ១៩៩៧ ។
AFP File Photo

មតិ​ជាតិ​និង​អន្តរជាតិ​មួយចំនូន​នៅ​មិន​ទាន់​មាន​យោបល់​ស្របគ្នា​នៅ​ឡើយ​ទេ ថា​តើ​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥​-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧​នោះ ជា​រដ្ឋ​ប្រហារ​ឬ​ក៏​យ៉ាងណា ?

លោក ប៊្រែដ អាដាមស៍ (Brad Adams) នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​ផ្នែក​អាស៊ី​និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា បាន​ផ្តល់​បទសម្ភាសន៍​ដល់​លោក ជីវិតា នៃ​វិទ្យុ​អាស៊ីសេរី​ជុំវិញ​ព្រឹត្តិការណ៍​នេះ ។

សូម​អញ្ជើញ​ស្ដាប់​ភាគ​ទី​១នៃ​បទសម្ភាសន៍​រវាង​លោក ជីវិតា និង​លោក Brad Adams បញ្ចូល​សំឡេង​ដោយ​លោក សាន សុវិទ្យ ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

លោក ប៊្រែដ អាដាមស៍ (Brad Adams) នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​ផ្នែក​អាស៊ី​និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥​-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ យ៉ាង​ដិតដល់​នោះ បាន​កោតសរសើរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​មនុស្ស​ឆ្លាត​ឈ្លាសវៃ​ខាង​នយោបាយ ប៉ុន្តែ​ជា​មនុស្ស​ដែល​មាន​ចិត្ត​ឆេវឆាវ ។

លោក ប៊្រែដ អាដាមស៍ រំឮក​អំពី​ព្រឹត្តិកាណ៍​នយោបាយ​ដែល​លោក​អះអាង​ថា ជាប់​ទាក់ទិន​គ្នា​នឹង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ ថ្ងៃ​ទី​៥​-​៦ ខែ​កក្កដា ។ ក្នុង​នោះ​មាន​ព្រឹត្តិកាណ៍​គប់​គ្រាប់បែក​ទៅ​លើ​ហ្វូង​បាតុករ​អហិង្សា​នៅ​លើ​សួន​ច្បារ​មុខ​អតីត​អគារ​រដ្ឋ​សភា កាលពី​ថ្ងៃ​ទី​៣០ មីនា ឆ្នាំ​១៩៩៧ បណ្តាល​ឲ្យ​ស្លាប់​និង​របួស​មនុស្ស​ប្រមាណ​ជិត​២០០​នាក់ ហើយ​ដែល​លោក​អះអាង​ថា អ្នក​គប់​គ្រាប់បែក​ត្រូវ​បាន​ការពារ​ដោយ​អង្គរក្ស​របស់​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន ។

សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​របស់​លោក ប៊្រែដ អាដាមស៍ តាមរយៈ​សំណួរ​របស់​លោក ជីវិតា ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

លោក ប៊្រែដ អាដាមស៍ នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​ផ្នែក​អាស៊ី និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥​-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ យ៉ាង​ដិតដល់ បាន​ហៅ​ព្រឹត្តិការណ៍​នោះ​ថា​ជា​រដ្ឋប្រហារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ។

សូម​អញ្ជើញ​ស្តាប់​លោក ប៊្រែដ អាដាមស៍ បកស្រាយ​តាមរយៈ​សំណួរ​របស់​លោក ជីវិតា ដែល​មាន​ខ្លឹមសារ​ដូច​តទៅ ៖

លោក ប៊្រែដ អាដាមស៍ នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​ផ្នែក​អាស៊ី និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ថ្ងៃ​ទី​៥​-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ យ៉ាង​ដិតដល់​នោះ បាន​ឲ្យ​ដឹង​ថា​នៅ​មុន​ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥​-​៦ ខែ​កក្កដា​នោះ គណបក្ស​ប្រជាជន និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ពង្រឹង​កងទ័ព​របស់​ខ្លួន​ដើម្បី​ប្រយោជន៍​គណបក្ស​ជាជាង​ផល​ប្រយោជន៍​ របស់​រដ្ឋ ក្នុង​នោះ​មាន​ចរចារ​អូញទាញ​កម្លាំង​ខ្មែរ​ក្រហម និង​ការនាំ​អាវុធ​យុទ្ធភណ្ឌ​ចូល​មក​ជាដើម ។

សូម​អញ្ជើញ​ស្តាប់​សេចក្តី​លម្អិត​របស់​លោក ប៊្រែដ អាដាមស៍ តាម​រយៈ​សំណួរ​របស់​លោក ជីវិតា ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

លោក ប៊្រែដ អាដាមស៍ នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​ផ្នែក​អាស៊ី និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ថ្ងៃ​ទី​៥​-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ យ៉ាង​ដិតដល់​នោះ បាន​ឲ្យ​ដឹង​ថា​មាន​កម្លាំង​កងទ័ព​ខ្មែរ​ក្រហម​ចូលរួម​ប្រយុទ្ធ​នៅ​ក្នុង​ ព្រឹត្តិការណ៍​នោះ​ពិត​មែន ប៉ុន្តែ​ភាគ​ច្រើន​នៃ​ខ្មែរ​ក្រហម​ទាំង​នោះ​បាន​ប្រយុទ្ធ ដើម្បី​លោក​នាយ​រដ្ឋមន្រ្តី​ទី​ពីរ ហ៊ុន សែន ។

សូម​អញ្ជើញ​ស្តាប់​លោក ប៊្រែដ អាដាមស៍ តាម​រយៈ​សំណួរ​របស់​លោក ជីវិតា ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

លោក ប៊្រែដ អាដាមស៍ នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​ផ្នែក​អាស៊ី និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ថ្ងៃ​ទី​៥-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ យ៉ាង​ដិតដល់​នោះ បាន​ឲ្យ​ដឹង​ថា​មន្រ្តី​យោធា​ជាន់ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ត្រូវ​បាន​ចាប់​ខ្លួន​និង​សម្លាប់​ជា​ប្រព័ន្ធ​ក្រោយ​ពេល​រដ្ឋ​ប្រហារ ។

សូម​អញ្ជើញ​ស្តាប់​លោក ប៊្រែដ អាដាមស៍ ជម្រាប​ជូន​អំពី​បញ្ហា​នេះ​តាមរយៈ​សំណួរ​របស់​លោក ជីវិតា ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

លោក ប៊្រែដ អាដាមស៍ នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​ផ្នែក​អាស៊ី​និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ថ្ងៃ​ទី​៥​-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ យ៉ាង​ដិតដល់​នោះ បាន​អះអាង​ឲ្យ​ដឹង​ថា​មន្រ្តី​ជាន់ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដូច​ជា​លោក ចៅ សម្បត្តិ និង​លោក ក្រូច យឿម ត្រូវ​បាន​សម្លាប់​ក្រោយ​ពេល​ដាក់​អាវុធ​ឬ​ប្រគល់​ខ្លួន រីឯ​លោក ហូ សុខ ត្រូវ​បាន​បាញ់​សម្លាប់​ខណៈ​ស្ថិត​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ក្នុង​ក្រសួង​មហាផ្ទៃ​ដែល​ការធ្វើ​ឃាត​នោះ លោក ហុក ឡងឌី មាន​ការជាប់​ពាក់ព័ន្ធ ។

សូម​អញ្ជើញ​ស្តាប់​លោក ប៊្រែដ អាដាមស៍ ជម្រាប​ជូន​ពិស្តារ​ជុំវិញ​បញ្ហា​នេះ​តាមរយៈ​សំណួរ​របស់​លោក ជីវិតា ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

គេ​នៅ​ចាំ​បាន​ថា​មាន​សភាពការណ៍​នយោបាយ​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​ការចរចាគ្នា​រវាង​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន និង​ហ៊្វុនស៊ិនប៉ិច​ផង ដើម្បី​បញ្ជៀស​អំពើ​ហិង្សា​និង​ការបង្ហូរ​ឈាម​បាន​ធ្វើ​ឡើង​នៅ​មុន​ព្រឹត្តិការណ៍​ថ្ងៃ​៥​-​៦ កក្កដា ឆ្នាំ​១៩៩៧ ។

លោក ប៊្រែដ អាដាមស៍ នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​ផ្នែក​អាស៊ី​និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ថ្ងៃ​ទី​៥​-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ យ៉ាង​ដិតដល់​នោះ បាន​អះអាង​ឲ្យ​ដឹង​ថា​មន្រ្តី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន ក្នុង​នោះ​មាន​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ និង​លោក​ប្រធាន​បក្ស​ប្រជាជន ជា ស៊ីម ព្រមទាំង​ភាគី​វៀតណាម​ផង មិន​បាន​គាំទ្រ​គម្រោង​ធ្វើ​រដ្ឋប្រហារ​របស់​លោក ហ៊ុន សែន ។

សូម​អញ្ជើញ​ស្តាប់ លោក ប៊្រែដ អាដាមស៍ ជម្រាប​ជូន​ពិស្តារ​ជុំវិញ​បញ្ហា​នេះ​តាមរយៈ​សំណួរ​របស់​លោក ជីវិតា ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

កាល​ពី​១១​ឆ្នាំ​មុន លោក ប៊្រែដ អាដាមស៍ នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​ផ្នែក​អាស៊ី និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ថ្ងៃ​ទី​៥​-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ បាន​អះអាង​ឲ្យ​ដឹង​ថា​កងកម្លាំង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទី​ពីរ ហ៊ុន សែន មិន​បាន​គោរព​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ស្តីអំពី​ច្បាប់​សង្គ្រាម​ឡើយ ។ មិន​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ឈ្លើយ​សង្គ្រាម​ទេ​បន្ទាប់ពី​ត្រូវ​បាន​ដក​អាវុធ​និង​ចាប់​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​ប្រហារ​ជីវិត​ក្រៅ​ប្រព័ន្ធ​ច្បាប់ ។

សូម​អញ្ជើញ​ស្តាប់​លោក ប៊្រែដ អាដាមស៍ ជម្រាប​ជូន​ពិស្តារ​ជុំវិញ​បញ្ហា​នេះ​តាមរយៈ​សំណួរ​របស់​លោក ជីវិតា ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

លោក ប៊្រែដ អាដាមស៍ នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​ផ្នែក​អាស៊ី និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ថ្ងៃ​ទី​៥​-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ បាន​ឲ្យ​ដឹង​ថា ផ្អែក​តាម​អង្គហេតុ​ដែល​ប្រមូល​បាន​ទាក់ទង​នឹង​ការសម្លាប់​ឈ្លើយ​សឹក​នៃ​មន្ត្រី​យោធា​និង​ប៉ូលិស​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ថ្ងៃ​ទី​៥​-​៦ ខែ​កក្កដា​នោះ អាច​បញ្ជាក់​បាន​ថា​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន គឺ​ជា​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់​ទាំង​នោះ ។

សូម​អញ្ជើញ​ស្តាប់​លោក ប៊្រែដ អាដាមស៍ ជម្រាប​ជូន​ពិស្តារ​ជុំវិញ​បញ្ហា​នេះ​តាមរយៈ​សំណួរ​របស់​លោក ជីវិតា ដែល​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

លោក ប៊្រែដ អាដាមស៍ នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ទទួល​បន្ទុក​ផ្នែក​អាស៊ី និង​ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​ថ្ងៃ​ទី​៥​-​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ បាន​ឲ្យ​ដឹង​ថា​ផ្អែក​តាម​ទស្សនៈ​នយោបាយ​នា​ពេល​បច្ចុប្បន្ន​នេះ ការប្រើប្រាស់​ប្រព័ន្ធ​ច្បាប់​ប្រទេស​មួយ​ដើម្បី​ចាប់​ខ្លួន លោក ហ៊ុន សែន ចំពោះ​ឧក្រិដ្ឋកម្ម​ថ្ងៃ​ទី​៥​-​៦ ខែ​កក្កដា នៅ​ពេល​លោក​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​នោះ​គឺ​វា​ទំនង​មិន​អាច​ទៅ​រួច​ទេ ។

ទោះជា​យ៉ាងណា​ក៏ដោយ លោក ប៊្រែដ អាដាមស៍ បាន​បន្ថែម​ថា​ការស៊ើបអង្កេត​ស៊ី​ជម្រៅ​ដើម្បី​យុត្តិធម៌​ជូន​ជន​រងគ្រោះ​និង​នីតិរដ្ឋ​នៅ​កម្ពុជា​គួរតែ​ធ្វើ​បន្ត​ទៀត ។

សូម​អញ្ជើញ​ស្តាប់​លោក ប៊្រែដ អាដាមស៍ ជម្រាប​ជូន​ពិស្តារ​ជុំវិញ​បញ្ហា​នេះ​តាមរយៈ​សំណួរ​របស់​លោក ជីវិតា ដែល​ជា​ភាគ​បញ្ចប់​មាន​ខ្លឹមសារ​ដូច​ត​ទៅ ៖

កាលពី​ខែ​កញ្ញា​កន្លងទៅ វិទ្យុ​អាស៊ីសេរី​បាន​ផ្ញើ​លិខិត​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មួយ​ច្បាប់ និង​មួយ​ច្បាប់​ទៀត​ជូន​លោក​អគ្គស្នងការ​នគរបាល​ជាតិ ហុក ឡងឧី ដើម្បី​ផ្តល់​ឱកាស​ជូន​លោក​ទាំង​ពីរ​ក្នុង​ការកំណត់​យក​ពេល​ណា​មួយ​ដើម្បី​ប្រតិកម្ម​តប​ចំពោះ​រាល់​ចំណុច​លើកឡើង​របស់​លោក ប៊្រែដ អាដាមស៍ ក្នុង​បទសម្ភាសន៍​នេះ ។

ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​យើង​នៅ​ពុំ​ទាន់​បាន​ទទួល​ការឆ្លើយតប​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ឬ​លោក​នាយ​អគ្គស្នងការ​នគរបាល​ជាតិ គឺ​លោក​នាយ​ឧត្តម​សេនីយ៍ ហុក ឡងឌី ទៅ​នឹង​លិខិត​នោះ​នៅ​ឡើយ​ទេ ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។