ថ្មីៗនេះរដ្ឋសភាបានចំណាយពេល ២ថ្ងៃ និងព្រឹទ្ធសភា ១ថ្ងៃ ដើម្បីពិនិត្យ និងអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ។ ក្រុមសង្គមស៊ីវិល និងសហគមន៍ជាតិបានរិះគន់ថា ច្បាប់ប្រឆាំងអំពើពុករលួយដែលសភាទាំងពីរបានអនុម័តនេះនៅខ្វះចន្លោះ និងមានចំណុចមិនល្អជាច្រើន ដែលនឹងមិនអាចប្រយុទ្ធប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាពនោះទេ ជាពិសេសគឺការផ្តន្ទាទោសជនពុករលួយដែលមានអំណាច។
លោក ប្រេត អាដាមស៍ (Brad Adams) នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទទួលបន្ទុកកិច្ចការនៅតំបន់អាស៊ី និងជាអតីតមន្ត្រីច្បាប់នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានរិះគន់ថា ច្បាប់នេះមានចំណុចអវិជ្ជមានជាច្រើន។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីភាគដំបូងនេះ លោកបានលើកឡើងអំពីបញ្ហាឯករាជភាពរបស់សមាជិកនៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលច្បាប់ប្រឆាំងអំពើពុករលួយនេះតម្រូវឲ្យបង្កើតតាមការចោទសួររបស់លោក ជីវិតា ដែលមានសេចក្តីដូចតទៅ ៖
លោក ប្រេត អាដាមស៍ នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទទួលបន្ទុកកិច្ចការនៅតំបន់អាស៊ី និងជាអតីតមន្ត្រីច្បាប់នៃការិយាល័យ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានរិះគន់ថា ការប្រកាសទ្រព្យសម្បត្តិរបស់មន្ត្រីរាជការតាមច្បាប់ប្រឆាំងអំពើពុករលួយ ដែលរដ្ឋសភា និងព្រឹទ្ធសភាទើបបានអនុម័ត តម្រូវឲ្យប្រកាសស្ងាត់ៗនោះ គឺវាផ្ទុយនឹងគោលបំណងនៃច្បាប់នេះ ដែលចង់ពង្រឹងអភិបាលកិច្ចល្អ និងធ្វើឲ្យសង្គមកម្ពុជាស្អាតស្អំនោះ។
សូមអញ្ជើញស្តាប់ការបកស្រាយរបស់លោក ប្រេត អាដាមស៍ តាមការចោទសួររបស់លោក ជី វិតា ដែលមានសេចក្តីដូចតទៅ ៖
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីកន្លងមកនេះ លោក ប្រេត អាដាមស៍ នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ទទួលបន្ទុកកិច្ចការនៅតំបន់អាស៊ី និងជាអតីតមន្ត្រីច្បាប់នៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានសម្ដែងទុទិដ្ឋិនិយមចំពោះរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
សូមអញ្ជើញស្ដាប់បទសម្ភាសន៍ដែលលោក ប្រេត អាដាមស៍ ឆ្លើយបំភ្លឺតបទៅនឹងសំណួររបស់លោក ជី វិតា ផ្តោតអំពីខ្លឹមសារនៃច្បាប់ប្រឆាំងនឹងអំពើពុករលួយនោះ ៖
