ក្នុងបេសកកម្មធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ប្រតិភូនៃសហព័ន្ធខ្មែរកម្ពុជាក្រោម រួមមានលោកប្រធាន ថាច់ ង៉ុកថាច់ ព្រះតេជគុណ ទឹម សាខន ព្រះតេជគុណ គឹម មឿន និងព្រះតេជគុណ ញ័ញ ទូន បានផ្តល់បទសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរីក្នុងពេលតែមួយជុំគ្នា កាលពីរសៀលថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០១០ ផ្តោតសំខាន់អំពីការបង្ហាញភស្តុតាង និងសាក្សីរស់ដែលធ្លាប់រងគ្រោះពីបញ្ហាការរំលោភសិទ្ធិមនុស្ស និងជំនឿព្រះពុទ្ធសាសនា នៅឯដែនដីកម្ពុជាក្រោម។
