ជនដៃដល់ និងបក្សពួក គឺជាភរិយា និងកូនចៅរបស់មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប។ នៅពេលនោះ ឥទ្ធិពលនៃទឹកអាស៊ីតបានបំផ្លាញផ្ទៃមុខដ៏ស្អាតស្រស់ផូរផង់របស់នាង។
១០ឆ្នាំក្រោយពីបានមករស់នៅ និងព្យាបាលមុខរបួសនៅសហរដ្ឋអាមេរិក អតីតអ្នកចម្រៀងរូបនេះបានផ្តល់បទសម្ភាសន៍យ៉ាងពិស្តារដល់វិទ្យុអាស៊ីសេរី ជុំវិញទស្សនៈរបស់នាងទាក់ទងនឹងការផ្ដន្ទាទោសជនដៃដល់ និងអំពីស្ថានភាពជីវិតថ្មីរបស់នាងនៅលើទឹកដីសហរដ្ឋអាមេរិក តាមការសាកសួររបស់លោក តាំង សារ៉ាដា ដែលមានសេចក្តីដូចតទៅ ៖
