ពលរដ្ឋ អ្នកនយោបាយ សង្គមស៊ីវិល និងអង្គទូតមួយចំនួន នាំគ្នាទៅគោរពវិញ្ញាណក្ខន្ធសពលោកបណ្ឌិត កែម ឡី នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦។ សពរបស់លោក កែម ឡី ត្រូវបានក្រុមគ្រួសារតម្កល់នៅវត្តពោធិយារាម ហៅវត្តចាស់ ឋិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងហាងលក់ទំនិញស្ដារម៉ាត (Star Mart)ក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ក្បែរស្ដុបបូកគោ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅម៉ោងប្រមាណជិត ៩ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ភ្លាមៗនោះ សមត្ថកិច្ចបានចាប់ជនសង្ស័យមួយរូបដែលអះអាងថាឈ្មោះ ជួប សម្លាប់ ប៉ុន្តែសមត្ថកិច្ចបញ្ជាក់ថាមិនមែនជាឈ្មោះពិតទេ។
[ ចុចត្រង់នេះ ដើម្បីអានព័ត៌មានពិស្ដារ!Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។