លំហាត់យោធាកម្ពុជា-ចិននៅខេត្តកំពង់ស្ពឺ
លំហាត់នាគមាសលើកទី១ ត្រូវបានបិទនៅថ្ងៃទី២៣ ខែធ្នូ នាវិទ្យាស្ថានកងទ័ពជើងគោក ខេត្តកំពង់ស្ពឺ។ រដ្ឋាភិបាលកម្ពុជា និងចិន លើកឡើងថា ទំនាក់ទំនងផ្នែកយោធាទ្វេភាគីកំពុងរីកចម្រើនដល់ចំណុចថ្មីមួយ។ ភាគីទាំងពីរប្ដេជ្ញាពង្រឹងចំណងការទូតយោធានេះ ឲ្យកាន់តែរឹងមាំថែមទៀត។
ការធ្វើសមយុទ្ធយោធា «លំហាត់នាគមាស» រយៈពេល ៩ថ្ងៃ ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៣ ខែធ្នូ ត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ ចាត់ថា ជាសមិទ្ធផលថ្មីមួយទៀតក្នុងនាមដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងការទូតយោធារវាងកម្ពុជា និងចិន៕