ពលរដ្ឋ​បារម្ភ​ពី​ការ​អភិវឌ្ឍ​តំបន់​បឹង​ទំពុន

ប្រជាពលរដ្ឋ​ប្រមាណ ៧០០​គ្រួសារ​ក្នុង​សង្កាត់​៣ គឺ​សង្កាត់​ចាក់អង្រែលើ សង្កាត់​ស្ទឹងមានជ័យ សង្កាត់​បឹងទំពុន ក្នុង​ខណ្ឌ​មានជ័យ និង​មួយ​ចំនួន​ទៀត​ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កំពុង​បារម្ភ​លើ​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ទីក្រុង​រណប​នៅ​តំបន់​បឹងទំពុន ដែល​ជា​កន្លែង​ស្តុក​ទឹក​កខ្វក់​ដ៏​ធំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ។