រូបត្លុកនយោបាយ៖ ទៅ ឬក៏មិនទៅបោះឆ្នោត?
2022.06.03
ទៅ ឬក៏មិនទៅបោះឆ្នោត? នេះជាចម្ងល់របស់អ្នកបោះឆ្នោតនៅកម្ពុជា
ស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅកម្ពុជាកាន់តែខិតជិតមកដល់ មនុស្សម្នាដែលជាអ្នកបោះឆ្នោតនៅកម្ពុជាភាគច្រើនកំពុងតែរារែកក្នុងចិត្តថា តើពួកគេត្រូវទៅ ឬក៏មិនទៅបោះឆ្នោត។ ការបន្តយុទ្ធនាការបង្ក្រាបឥតស្រាកស្រាន្តរបស់បក្សកាន់អំណាចមកលើលំហសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ កំពុងធ្វើឱ្យពលរដ្ឋជាម្ចាស់ឆ្នោតមានជម្រើសតិចតួច ខណៈអ្នកជំនាញពីបញ្ហាកម្ពុជាហៅដំណើរការបោះឆ្នោតនេះថា គឺជា «ការចាត់ចែងរបស់របបផ្ដាច់ការ»។ ប្រសិនបើពលរដ្ឋជ្រើសរើសមិនទៅបោះឆ្នោត នោះមានន័យថា ពួកគេបោះបង់ចោលឱកាសទម្លាក់គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីអំណាច។ ក៏ប៉ុន្តែ ប្រសិនបើពួកគេទៅបោះឆ្នោត នោះក៏មានន័យដែរថា ពួកគេចូលរួមផ្តល់ភាពស្របច្បាប់ឱ្យព្រឹត្តិការណ៍មួយ ដែលមនុស្សភាគច្រើនចាត់ទុកថា ជា «ការបោះឆ្នោតបែបបង្គ្រប់កិច្ច» ឬជា «ការបោះឆ្នោតក្លែងក្លាយ»។ មិនថា ជម្រើសមួយណាក៏ដោយ គណបក្សកាន់អំណាចនឹងនៅតែឈ្នះការប្រកួតប្រជែងនេះដដែលដោយសារតែគ្មានគណបក្សប្រឆាំងធំជាងគេចូលរួម៕
---------------------
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer