កសិករ​ធ្វើ​ស្រែ​ចម្ការ​នៅ​កំពង់ស្ពឺ

នៅ​ពេល​រដូវ​ឃោសនា​បោះ​ឆ្នោត​បាន​ចាប់​ផ្ដើម​ពី​ចុង​ខែ​មិថុនា ដល់​ចុង​ខែ​កក្កដា រដូវ​វស្សា​ក៏​បាន​ចាប់​ផ្ដើម​ដែរ ភ្លៀង​ក៏​ចាប់​ផ្ដើម​ធ្លាក់​ជោកជាំ​ដី បន្ទាប់​ពី​រដូវ​ប្រាំង​​ហួតហែង​អស់​រយៈ​ពេល​កន្លះ​ឆ្នាំ​រួច​មក។

ស្រប​ពេល​អ្នក​នយោបាយ និង​ប្រជាពលរដ្ឋ​ភាគ​ច្រើន​កំពុង​ចាប់​អារម្មណ៍​នឹង​រឿង​នយោបាយ និង​ការ​ឃោសនា​បោះ​ឆ្នោត តំណាង​មជ្ឈមណ្ឌល​សម្រាប់​ការ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម លោក បណ្ឌិត យ៉ង់ សាំងកុមារ បាន​ទាញ​អារម្មណ៍​ប្រជាពលរដ្ឋ​ឲ្យ​ងាក​មក​គិតគូរ​រឿង​ធ្វើ​ស្រែ​ចម្ការ​ផង ព្រោះ​រដូវ​ដក​ស្ទូង​ចូល​មក​ដល់​ហើយ។

បន្ថែម​លើ​នេះ លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​ស្រែ​ចម្ការ​នាំ​គ្នា​ប្រមូល​ទឹក​ភ្លៀង​​ទុក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ក្នុង​ផ្ទះ​ផង និង​​ជីក​ស្រះ​ផង សម្រាប់​ផ្ទុក​ទឹក​ស្រោចស្រព​​ដំណាំ​កសិកម្ម​ពេល​រដូវ​រាំង​ស្ងួត​​និង​​រដូវ​ប្រាំង ដើម្បី​កុំ​ឲ្យ​ស្រូវ​ខូច។ រូបថត​ដោយ វោហារ ជាតិ

១-កសិករ​បរ​រទេះ​​ដឹក​នង្គ័ល​​ទៅ​ភ្ជួរ​ស្រែ​នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ រូប​ថត​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៣

២-កសិករ​ភ្ជួរ​ស្រែ​នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ រូប​ថត​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៣

៣-កសិករ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ដក​សំណាប។ រូប​ថត​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៣

៤-កសិករ​​ស្រុក​សំរោងទង សម្រាក​​ស្រស់​ស្រូប​អាហារ​ពេលព្រឹក​ក្រោយ​ដក​ស្ទូង។ រូប​ថត​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៣

៥-កសិករ​នាំ​គ្នា​ងូត​ទឹក​ត្រពាំង ​ក្បែរ​វាល​ស្រែ​មួយ​នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ក្រោយ​ដក​ស្ទូង​ពេល​ព្រឹក​រួច។ រូប​ថត​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៣

៦-កសិករ​ភ្ជួរ​រង​ចម្ការ​ល្ពៅ​ក្រោយ​ផ្ទះ​នៅ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ រូប​ថត​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៣

៧-ក្រោយ​ភ្ជួរ​រួច កសិករ​​យក​ស្មៅ​ចេញ​និង​ពូន​រង​​ល្ពៅ​ក្រោយ​ផ្ទះ នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ រូប​ថត​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៣

៨-ប្រជាពលរដ្ឋ​នៅ​ស្រុក​​សំរោងទង ខេត្ត​កំពង់ស្ពឺ រៀបចំ​ស្ដារ​ពាង​សម្រាប់​ត្រង​ទឹក​ភ្លៀង​ទុក​ប្រើប្រាស់។ រូប​ថត​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៣

៩-ក្មេងៗ​​នៅ​ស្រុក​សំរោងទង នាំ​គ្នា​លេង​ទឹក​ភ្លៀង។ រូប​ថត​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១៣

១០-ក្មេងៗ​​នៅ​ស្រុក​សំរោងទង នាំ​គ្នា​លេង​ទឹក​ភ្លៀង។ រូប​ថត​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១៣

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។