គោលការណ៍ «ចេះ គឺជាប់» គឺជាពាក្យពេចន៍ដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនរួញរានឹងលើកយកមកសូត្របញ្ជាទៅមន្ត្រីក្រោមឱវាទរបស់លោកឱ្យរៀបចំយន្តការប្រលងជ្រើសរើសមន្ត្រីរាជការនៅក្នុងរដ្ឋាភិបាលអាណត្តិទី៧នេះ។ រដ្ឋាភិបាលរបស់លោកបានសម្រេចផ្អាកផែនការជ្រើសរើសមន្ត្រីរាជការសម្រាប់ឆ្នាំ២០២៣នេះ ដើម្បីកែសម្រួលនីតិវិធីប្រលងឡើងវិញ ពោលគឺធ្វើយ៉ាងណាធានាឱ្យបាននូវ «ភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌»។
ក៏ប៉ុន្តែ ទន្ទឹមនឹងការធ្វើកំណែទម្រង់នេះ លោក ហ៊ុន ម៉ាណែត ទំនងជាភ្លេចគិតថា គ្មានឡើយការ «ចេញដេប៉ាមកស្មើគ្នាទាំងអស់»។ ជាក់ស្ដែង លោកខ្លួនឯង និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលរបស់លោកស្ទើរតែទាំងអស់ សុទ្ធតែបានឡើងកាន់អំណាចតាមរយៈការផ្ទេរអំណាច និងការចាត់តាំងជាកញ្ចប់ពីឪពុក-ម្តាយមកកូន ក្រោយរៀបចំការបោះឆ្នោតមួយដែលត្រូវបានគេមើលឃើញថា ធ្វើឡើងដើម្បី «បង្គ្រប់កិច្ច» «ក្លែងក្លាយ» «ខ្វះតម្លាភាព» «មិនសេរី» និង «មិនយុត្តិធម៌»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
