លោក ហ៊ុន សែន៖ «ខ្ញុំ​មិន​យក​អ្នកសារព័ត៌មាន​ធ្វើ​ជា​សត្រូវ​ទេ...!»

ការបិទ​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) យ៉ាងតក់ក្រហល់​ដោយ​ប្រើពេល​មិនដល់ ២៤ម៉ោង ដែល​ផ្ទុយ​ពី​ច្បាប់​ស្តីពី​របប​សារព័ត៌មាន គឺជា​​យុទ្ធនាការ​ចុងក្រោយ​មួយ​នៃ​កេរ្តិ៍​ដំណែល​បំផ្លាញ​ប្រជាធិបតេយ្យ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

បើទោះជា​កន្លងទៅ​លោក​ធ្លាប់​មាន​ប្រសាសន៍​ថា លោក​មិនយក​អ្នកសារព័ត៌មាន​ធ្វើជា«សត្រូវ»​ក៏ដោយ ក៏​ក្រោម​ការដឹកនាំ​របស់​លោក ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​មិនតិច​ទេ​បាន​រងនូវ​ការធ្វើ​ទុក្ខបុកម្នេញ និង​បង្ខំ​ចិត្ត​បិទ​ការិយាល័យ​ក្នុង​ប្រទេស ក្នុងនោះ​មាន​ដូចជា សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​វិទ្យុអាស៊ីសេរី (RFA) ជាដើម។

រីឯ​សារព័ត៌មាន​ខ្លះទៀត​ដូចជា​កាសែត ភ្នំពេញ ប៉ុស្តិ៍ (Phnom Penh Post) បាន​ផ្លាស់ប្តូរ​ជំហរ​របស់​ខ្លួន​ដើម្បី​អាច​បន្ត​ជីវិត​ក្នុងស្រុក​បាន។ ក្រៅពីនោះ​ក៏មាន​ការចាប់ចង​អ្នកកាសែត​ដាក់គុក​ផងដែរ។

«ល្បិច​ចាស់​គំរិល»​ដើម្បី​ធានា​ជ័យជម្នះ​ទុកជាមុន​នៅ​មុនពេល​បោះឆ្នោត​ជាតិ​ម្តងៗ និង​ការភ័យ​ស្លន់ស្លោ​មិនចង់​ឱ្យ​ខូច​ផែនការ​ផ្ទេរ​អំណាច​តពូជ​ប្រចាំ​ត្រកូល​របស់​លោក អាច​ជាហេតុផល​ចម្បង​ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ឈាន​ទៅ​បិទ​វិទ្យុ VOD យ៉ាង​តក់ក្រហល់​បែបនេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។