រូប​សំណាក​ស្ដេច​កន​ត្រូវ​លើក​តម្កល់​ជំនួស​រូប​តេជោ តំ ឌិន

អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​លើក​ដាក់​តម្កល់​រូប​ព្រះ​បរម​រូប ព្រះ​បាទ​ស្រី​ជេដ្ឋា ព្រះ​ស្ដេច កន នៅ​ទី​សាធារណៈ​ជំនួស​រូប​សំណាក​មេទ័ព​ខ្មែរ តេជោ តំ ឌិន ដែល​​ជា​អតីត​វីរបុរស​ខ្មែរ​មួយ​អង្គ​​មាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​ការ​ដឹក​ នាំ​កង​ទ័ព​ធ្វើ​ពិជ័យ​សង្គ្រាម​ការពារ​ទឹក​ដី​ខ្មែរ។

អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​លើក​ដាក់​តម្កល់​រូប​ព្រះ​បរម​រូប ព្រះ​បាទ​ស្រី​ជេដ្ឋា ព្រះ​ស្ដេច កន នៅ​ទី​សាធារណៈ​ជំនួស​រូប​សំណាក​មេទ័ព​ខ្មែរ តេជោ តំ ឌិន ដែល​​ជា​អតីត​វីរបុរស​ខ្មែរ​មួយ​អង្គ។

អាជ្ញាធរ​ខេត្ត​ប៉ៃលិន នាំ​គ្នា​យក​កម្រង​ផ្កា​បំពាក់​ឲ្យ​រូប​សំណាក​ព្រះ​បរម​រូប ព្រះ​បាទ​ស្រី​ជេដ្ឋា ព្រះ​ស្ដេច​កន។

លោក អ៊ី ឈាន អភិបាល​ខេត្ត​ប៉ៃលិន មាន​ប្រសាសន៍​ថា យើង​ឥត​មាន​អ្វី​ខុស​ទេ ព្រោះ​នេះ​ជា​ស្ដេច​ខ្លាំង​ពូកែ​ដូច​គ្នា។

លោក អ៊ី ឈាន មាន​ប្រសាសន៍​ទៀត​ថា នេះ​ជា​គុណ​ប្រយោជន៍​របស់​អ្នក​ក្លាហាន​សម័យ​មុន។

ប្រជា​ពល​រដ្ឋ និង​មន្ត្រី​រាជ​ការ​ជាង ៦០០​នាក់ បាន​នាំ​គ្នា​ចូល​រួម​ក្នុង​ពិធី​លើក​តម្កល់​ព្រះ​បរម​រូប ព្រះ​បាទ​ស្រី​ជេដ្ឋា ព្រះ​ស្ដេច​កន។

ព្រះបាទ​ស្រី​សេដ្ឋា ព្រះ​ស្ដេច កន គឺ​ជា​ស្ដេច​ខ្មែរ​មួយ​អង្គ​សោយ​រាជ្យ​នៅ​រាជធានី​ស្រឡប់​​ពិជ័យ​ព្រៃនគរ ចាប់​តាំង​ពី​គ្រឹះ​សករាជ ១៥១២ រហូត​ដល់​គ្រឹះ​សករាជ ១៥២៥។

បច្ចុប្បន្ន​រាជធានី​នេះ​មាន​ភូមិសាស្ត្រ​ស្ថិត​ក្នុង​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម។