សាកសពត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យយកមកតម្កល់ទុក និងជនរងគ្រោះត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដើម្បីឲ្យក្រុមគ្រួសារដែលបានបាត់បង់សមាជិករបស់ខ្លួនទៅស្វែងរក។

២៣-វិច្ឆិកា-២០១០: នៅមន្ទីរពេទ្យព្រះកុសុមៈ ប្រជាពលរដ្ឋនាំគ្នាមករកសាច់ញាតិដែលស្លាប់ និងរបួស។ RFA/Khe Sonorng

២៣-វិច្ឆិកា-២០១០: សាកសពជនរងគ្រោះដែលបានស្លាប់ក្នុងឧបទ្ទវហេតុនៅតំបន់កោះពេជ្រ តម្កល់ទុកនៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីរង់ចាំសាច់ញាតិមកទទួលយក។ RFA/Khe Sonorng

២៣-វិច្ឆិកា-២០១០: សាច់ញាតិជនរងគ្រោះរកមើលសាច់ញាតិខ្លួនដែលបានស្លាប់ នៅមន្ទីរពេទ្យព្រះកុសុមៈ។ RFA/Khe Sonorng

២៣-វិច្ឆិកា-២០១០: អាជ្ញាធរមានសមត្ថកិច្ចបំពេញបែបបទដើម្បីផ្ដល់សាកសពជូនសាច់ញាតិ នៅមន្ទីរពេទ្យកាល់ម៉ែត។ RFA/Tin Zakariya

២៣-វិច្ឆិកា-២០១០: សាកសពជនរងគ្រោះដែលស្លាប់តម្កល់ទុកនៅមន្ទីរពេទ្យកាល់ម៉ែត។ RFA/Tin Zakariya

២៣-វិច្ឆិកា-២០១០: ជនរងគ្រោះដែលបានរួចផុតជីវិតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ RFA/Tin Zakariya

២៣-វិច្ឆិកា-២០១០: ប៉ូលិសរកអត្តសញ្ញាណអ្នកដែលបានស្លាប់នៅមន្ទីរពេទ្យព្រះកេតុមាលា។ RFA/Ouk Savborey

២៣-វិច្ឆិកា-២០១០: ប្រជាពលរដ្ឋរកមើលបញ្ជីឈ្មោះសាច់ញាតិរបស់ខ្លួន នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា។ RFA/Ouk Savborey

អាជ្ញាធរមានសមត្ថកិច្ចធ្វើបញ្ជីស្នាមដើម្បីប្រគល់សាកសពជូនសាច់ញាតិជនរងគ្រោះ នៅមន្ទីរពេទ្យព្រះកេតុមាលា។ RFA/Ouk Savborey