រូបត្លុកនយោបាយ​៖ ដំបូល​«សន្តិភាព»​ហិង្សា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ក្រោមម្លប់​ដំបូល ​«សន្តិភាព»​ របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុម​អ្នករិះគន់ និង​សកម្មជន​បក្សប្រឆាំង​មិន​តិចទេ​បាន​រងនូវ​ការលួច​វាយប្រហារ​ដោយ​ហិង្សា​ទាំងកណ្តាល​ថ្ងៃត្រង់។

កំណត់ត្រា​របស់​វិទ្យុអាស៊ីសេរី បង្ហាញ​ថា គិតចាប់តាំង​ពី​ដើម​ឆ្នាំ២០១៩ រហូតមក​ទល់​ពាក់កណ្តាល​ខែមេសា ឆ្នាំ២០២៣​នេះ យ៉ាងហោច​ណាស់ មាន​សកម្មជន​បក្សប្រឆាំង ៣៧នាក់ និង​សកម្មជន​សង្គម ៤នាក់ ត្រូវបាន​គេ​លួច​វាយប្រហារ​យ៉ាងហិង្សា។ ពួកគេ​មួយចំនួន​ធំ​រង​របួស​ធ្ងន់ ហើយ​អ្នកខ្លះទៀត​ធ្លាក់ខ្លួន​ពិការ​អស់មួយ​ជីវិត។ កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះ សកម្មជន​បក្ស​ប្រឆាំង ៣នាក់ បាន​រងនូវ​អំពើ​លួច​វាយប្រហារ​ហិង្សា​រហូត​ដល់ទៅ​២ដង​ផ្ទួនៗ គ្នា​ក៏មាន។ ក៏ប៉ុន្តែ សមត្ថកិច្ច​ក្រោម​ដំបូល​ «សន្តិភាព»​ របស់​លោក ហ៊ុន សែន កម្រ​វែកមុខ​រក​ជន​ប្រព្រឹត្ត​មក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ឡើយ។

សកម្មជន​បក្សប្រឆាំង​ដែល​រងគ្រោះ​ពី​ការ​វាយដំ លើកឡើង​ថា ការណ៍​ដែល​សមត្ថកិច្ច​មិនអាច​រកឃើញ​ជនដៃដល់​ណាម្នាក់​យកមក​ផ្តន្ទាទោស​តាមច្បាប់ បញ្ជាក់​ថា ស្ថាប័ន​យុត្តិធម៌ និង​សមត្ថកិច្ច​របស់​លោក ហ៊ុន សែន គ្មាន​ឆន្ទៈ និង​ខ្វះឯករាជ្យ ដោយសារតែ​សំណុំ​រឿង​ហិង្សា​ទាំងនេះ​ពាក់ព័ន្ធនឹង​រឿង​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។