រូបត្លុកនយោបាយ៖ អ្នក​ជំនាញ​ច្បាប់ ​និង​អ្នក​តាមដាន​នយោបាយ​សង្ស័យ​ថា​ ឃាតកម្ម​លើ​លោក​ លិម គិមយ៉ា ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​​រដ្ឋាភិបាល

ដោយ វិទ្យុអាស៊ីសេរី
2025.01.10
រូបត្លុកនយោបាយ៖ អ្នក​ជំនាញ​ច្បាប់ ​និង​អ្នក​តាមដាន​នយោបាយ​សង្ស័យ​ថា​ ឃាតកម្ម​លើ​លោក​ លិម គិមយ៉ា ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​​រដ្ឋាភិបាល រូបត្លុកនយោបាយ៖ អ្នក​ជំនាញ​ច្បាប់ ​និង​អ្នក​តាមដាន​នយោបាយ​សង្ស័យ​ថា​ ឃាតកម្ម​លើ​លោក​ លិម គិមយ៉ា ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​​រដ្ឋាភិបាល
រូប៖ RFA

អ្នក​ជំនាញ​ច្បាប់​និង​អ្នក​តាមដាន​នយោបាយ​សង្ស័យ​ថា​​ ឃាតកម្ម​លើ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ លិម គិមយ៉ា ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​​រដ្ឋាភិបាល​កម្ពុជា។ ​ក្រុម​ប៉ូលិស​ថៃ​បាន​បង្ហាញ​វីដេអូ​និង​ភស្តុតាង​ជា​បន្ត​បន្ទាប់​ក្នុង​ករណី​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ លោក​ លិម គិមយ៉ា។ ​ក្នុង​នោះ​តុលាការ​ថៃ បាន​ចេញ​ដីកា​ចាប់​ខ្លួន​ជនសង្ស័យ​បុរស​ជនជាតិ​ខ្មែរ​ឈ្មោះ ​ពេជ្រ គឹមស្រ៊ិន  ​ពាក់ព័ន្ធ​នឹង​ការ​រួម​គំនិត ​ដោយ​ប្រាប់​គោលដៅ​ឱ្យ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​លោក​ លិម​ គិមយ៉ា។​ សមត្ថកិច្ច​កម្ពុជា​ក៏​ចាប់​បាន​ជន​ដៃ​ដល់​ដែល​បាន​បាញ់​សម្លាប់ ​លោក​ លិម គិមយ៉ា ឈ្មោះ ​អេកាឡាក់ ​ផែណយ (Ekkalak Phaenoi) នៅ​ខេត្ត បាត់ដំបង​ព្រំដែន​នៃ​ប្រទេស​ថៃ​។ ឃាតកម្ម​លើ លោក លិម គិមយ៉ា​នេះ ​កើត​ឡើង​ក្រោយ​ពេល លោក​បាន​សរសេរ​រិះគន់​កូន​ប្រុស​លោក​ ហ៊ុន​ សែន​ គឺ​ហ៊ុន ម៉ានី ដែល​បាន​រៀបចំ​កម្ម​វិធី​ឆ្លង​ឆ្នាំ ២០២៤ចូលឆ្នាំ ២០២៥ បណ្ដាល​ឲ្យ​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​៕​​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ​រិះគន់​​ថា ភ្លើង​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ជា​ការ​ធ្វេស​ប្រហែស​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។