#រូបត្លុកនយោបាយ៖ ចំណាត់ការ Facebook លើសារគំរាមលោក ហ៊ុន សែន

សូមប្រិយមិត្តចូលរួមដាក់ចំណងជើងឱ្យរូបត្លុកនេះទាំងអស់គ្នា!

លោក ហ៊ុន សែន ជាមេដឹកនាំដែលតែងតែប្រើប្រាស់យុទ្ធសាស្ត្រគំរាមកំហែង ដើម្បីបំភិតបំភ័យប្រជាពលរដ្ឋ និងរារាំងពួកគេមិនឱ្យចូលរួមក្នុងសកម្មភាពសង្គម និងនយោបាយ។ ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនមេតា (Meta) បានសម្រេចដកវីដេអូរបស់លោក ហ៊ុន សែន ដែលប្រើភាសាអសុរោះ និងគំរាមកំហែងថា “ងើបមួយ វ៉ៃមួយ” ចេញពីទំព័រហ្វេសប៊ុក (Facebook) របស់លោក កាលពីថ្ងៃទី១៨ ខែមិថុនា។ ការសម្រេចនេះធ្វើឡើងក្រោយពីអង្គការចលនាខ្មែរដើម្បីប្រជាធិបតេយ្យ រួមទាំងសហគមន៍ខ្មែរនៅក្រៅប្រទេស បានដាក់ពាក្យប្ដឹងទៅកាន់ក្រុមហ៊ុនមេតា ប្រឆាំងនឹងលោក ហ៊ុន សែន ដែលប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្សព្វផ្សាយសារគំរាមកំហែង ហិង្សា និងអសុរោះ។

តើព្រឹត្តិការណ៍នៃការលុបវីដេអូនេះ អាចធ្វើឱ្យមេដឹកនាំខ្មែររូបនេះភ្ញាក់រឭកបានដែរឬទេ?

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។