អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Thomas Andrews) បានបង្ហាញពីកង្វល់នៃស្ថានភាពរបស់ជនភៀសសឹកខ្មែរជិត៣ម៉ឺននាក់ និងបានទទូចឲ្យថៃ គោរពច្បាប់អន្តរជាតិ ដើម្បីឲ្យជនភៀសសឹកទាំងនោះ បានវិលទៅភូមិកំណើត និងប្រកបរបរចិញ្ចឹមជីវិតដូចដើមវិញ។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានប្រទេសថៃបដិសេធ និងចាត់ទុកថា ជារបាយការណ៍មិនឆ្លុះបញ្ចាំងការពិត និងលម្អៀង។
ក្រៅពីបញ្ហារបស់ជនភៀសសឹកខ្មែរតាមព្រំដែន លោក លោក ថម អេនឌ្រូ ក៏បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ធានាការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានឡើងវិញ។ ការលើកឡើងនេះ ស្របពេលលោកបង្ហាញពីក្ដីកង្វល់ ជុំវិញការធ្វើទុក្ខបុកម្នេញអ្នកនយោបាយជំទាស់ ជាពិសេស គឺការចាប់ខ្លួនអ្នកសម្ដែងមតិជាង ១០០នាក់ ដាក់ពន្ធនាគារ។ រដ្ឋាភិបាលកម្ពុជា មិនទាន់មានប្រតិកម្មលើការជំរុញនេះទេ ប៉ុន្តែ កន្លងមក តែងចាត់ទុកថា ជារបាយការណ៍ខ្វះការពិត និងលម្អៀងទៅគណបក្សប្រឆាំង៕
#នេះជាគំនិតរបស់អ្នកគូររូបត្លុក!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
