#រូបត្លុកនយោបាយ៖ «កម្ពុជាលែងមានស្កេម នៅសល់តែមេស្កេម»

សូមប្រិយមិត្តចូលរួមដាក់ចំណងជើងឱ្យរូបត្លុកនេះទាំងអស់គ្នា!

ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោក ឆៃ ស៊ីណារិទ្ធ បានប្រាប់តំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិប្រចាំកម្ពុជាប្រហែល៥០នាក់ កាលពីថ្ងៃទី ២៧ សីហាថា មជ្ឈមណ្ឌលឆបោក អនឡាញ គ្មានវត្តមាននៅកម្ពុជាទៀតទេ។

សម្រាប់អ្នកឃ្លាំមើលបានលើកឡើងថា ការប្រកាសរបស់មន្ត្រីជាន់ខ្ពស់នេះ មិនអាចធ្វើឲ្យសហគមន៍អន្តរជាតិជឿជាក់បានឡើយ ដោយសារតែមេខ្លោង ឬម្ចាស់ទីតាំងដែលជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនឆបោក ដូចជាឧកញ៉ា លី យ៉ុង ផាត់ ឧកញ៉ា កុក អាន និងឧកញ៉ា ហ៊ុន តូ ជាដើម ដែលរងការចោទប្រកាន់ពីសហរដ្ឋអាមេរិក មិនទាន់ត្រូវបានចាប់ខ្លួន និងស៊ើបអង្កេតឲ្យបានច្បាស់លាស់នៅឡើយ៕

#នេះជាគំនិតរបស់អ្នកគូររូបត្លុក!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។