អតីតពលករនៅកូរ៉េខាងត្បូងលោក ឡេង ណាវ៉ាត្រា បានបង្ហោះសារលើបណ្ដាញសង្គមទាំងទឹកភ្នែក ដោយហាក់ចង់អង្វរទៅលោក ហ៊ុន សែន ឲ្យជួយ បន្ទាប់ពីរដ្ឋាភិបាលរបស់ត្រកូល «ហ៊ុន» បានប្រកាសរឹបអូសទ្រព្យសម្បត្តិពីបងប្អូនរបស់លោកទាំងអស់ ដើម្បីយកលុយទៅសាងសង់ផ្ទះឲ្យពលរដ្ឋ។
លោក ឡេង ណាវ៉ាត្រា បានប្រកាសថា លោកសុខចិត្តឲ្យទាំងដីផ្នូរម្ដាយ និងបន្ថែមទោសប្រហារជីវិតលើលោកតែម្ដងទៅ។ ស្របពេលជាមួយគ្នានេះ លោកក៏បានលើកឡើងតាមវីដេអូមួយថា ការរឹបអូសទ្រព្យសម្បត្តិនេះ ប្រៀបបានដូចជាផែនការមួយ ចង់ធ្វើបាបរូបលោក។
សម្រាប់មន្ត្រីគណបក្សប្រឆាំង និងអ្នកឃ្លាំមើលមួយចំនួន មើលឃើញថា ត្រូកូល«ហ៊ុន» ហាក់កំពុងរុញឲ្យលោក ឡេង ណាវ៉ាត្រា ទទួលខុសត្រូវតែម្នាក់ឯង ក្នុងការយកលុយពីពលរដ្ឋទៅចាយសម្រាប់ពង្រឹងអំណាយ ហើយមិនសាងសង់ផ្ទះឲ្យពលរដ្ឋ។ លើសពីនេះ ពួកគេថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក៏អាចជាប់ពាក់ព័ន្ធនឹងការរកស៊ីលាងលុយកខ្វក់ឲ្យក្រុមគ្រួសារត្រកូល ហ៊ុន ដែរ និងគួរមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យពលរដ្ឋមានការសង្ស័យ៕
#នេះជាគំនិតរបស់អ្នកគូររូបត្លុក!
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
