#រូបត្លុកនយោបាយ៖ «ថៃបន្លំអន្តរជាតិរឿងឈ្លានពាន»

សូមប្រិយមិត្តចូលរួមដាក់ចំណងជើងឱ្យរូបត្លុកនេះទាំងអស់គ្នា!

រដ្ឋមន្ត្រីការបរទេសថៃលោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) បានលើកឡើងថា កម្ពុជាបានដើរតួកម្សត់ធ្វើជាជនរងគ្រោះ នៅក្នុងសង្គ្រាមឈ្លានពានមកលើកម្ពុជា។ ការថ្លែងនេះ គឺឆ្លើយតបទៅនឹងការលើកឡើងជារឿយៗរបស់កម្ពុជា ដែលបញ្ជាក់ប្រាប់អន្តរជាតិថា ទាហានថៃកំពុងគ្រប់គ្រង់យ៉ាងជ្រៅក្នុងទឹកដីកម្ពុជា និងកំពុងធ្វើឱ្យជនភៀសសឹកខ្មែរជិត៣ម៉ឺននាក់ មិនអាចវិលត្រឡប់ទៅផ្ទះវិញ ក្រោយសង្គ្រាមឈ្លានពានពីរលើកកាលពីឆ្នាំ២០២៥។

លោក ស៊ីហាសាក់ បានលើកឡើងបែបនេះ នៅថ្ងៃបើកកិច្ចប្រជុំលើកទី១ នៃគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ (UNCLOS) កាលពីថ្ងៃ១៥កញ្ញា នៅក្នុងប្រទេសសិង្ហបុរី។

ចំណែករដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានលើកឡើងនៅក្នុងពិធីបើកការចរចាដោយផ្សះផ្សាគ្នាដែរថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS គឺជ្រើសរើសដំណោះស្រាយដោយសន្ដិវិធី ស្របតាមច្បាប់អន្តរជាតិ ក្រោយពីប្រទេសថៃបានលុបចោលជាឯកតោភាគី នូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ដែលជាយន្តការដោះស្រាយព្រំដែនទឹកទ្វេភាគីតែមួយគត់។ លោកបានបន្តថា កម្ពុជាក៏សង្ឃឹមថា យន្តការផ្សះផ្សានេះ នឹងជួយសម្រួលឱ្យភាគីទាំងពីរកែលម្អទំនាក់ទំនងឡើងវិញ ដើម្បីដោះស្រាយទាំងជម្លោះព្រំដែនគោក ហើយអាចឲ្យជនភៀសសឹកខ្មែរ វិលត្រឡប់ទៅផ្ទះសម្បែងវិញ៕

---

#នេះជាគំនិតអ្នកគូរថ្លុក!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។