កម្មករ​ប្រមាណ​១​ម៉ឺន​នាក់​ហែ​ក្បួន​ដាក់​ញត្តិ​នៅ​រដ្ឋសភា

កម្មករ​កម្មការិនី មន្ត្រី​រាជការ ប្រមាណ ១​ម៉ឺន​នាក់ ដែល​ដឹក​នាំ​ដោយ​សហភាព​សហជីព និង​សមាគម បាន​ជួបជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ រួច​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ខែ​ដល់​កម្មករ និង​មន្ត្រី​រាជការ នៅ​ព្រឹក​ថ្ងៃ​ទី១ ខែ​ឧសភា ជា​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ។

ញត្តិ​របស់​សហជីព​កម្មករ​សម្រាប់​ទិវា​ពលកម្ម​អន្តរជាតិ​នេះ មាន ១៣​ចំណុច។ ក្នុង​នោះ រួម​មាន​ការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​កម្មករ​យ៉ាង​ហោច​ណាស់ ១៥០​ដុល្លារ សម្រាប់​មន្ត្រី​រាជការ ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន ១​លាន​រៀល ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​សាំង ព្រម​ទាំង​ទាមទារ​លក្ខខណ្ឌ​ការងារ​ល្អ​មួយ​ចំនួន​ទៀត។

១-កម្មករ​កម្មការិនី​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ។

២-កម្មករ​តែង​ខ្លួន​តំណាង​ថៅកែ​ក្រុមហ៊ុន និង​តំណាង​កម្មករ។

៣-កម្មករ​លើក​បដា​រូបភាព​គូរ​រៀបរាប់​ពី​ប្រាក់​ខែ​ចាយ​មិន​គ្រប់។

៤-អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​កម្សាន្ត​សប្បាយ ចូលរួម​ហែ​ឲ្យ​ឈប់​រើសអើង​លើ​ស្ត្រី។

៥-កម្មករ​កម្មការិនី​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ស្រែក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល។

៦-មេ​ដឹកនាំ​សហភាព​សហជីព និង​សមាគម មុន​ចេញ​ក្បួន​ដង្ហែ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

៧-កម្មករ​កម្មការិនី​ចាប់​ផ្ដើម​ហែ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ។

៨-កម្មករ​កម្មការិនី​ចាប់​ផ្ដើម​ហែ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ។

៩-ក្រុម​គ្រួសារ ប៊ន សំណាង និង សុខ សំអឿន មក​ចូល​រួម​ហែ​ក្បួន​ទាមទារ​ដោះលែង​អ្នក​ទាំង​ពីរ។

១០-ប្រជាពលរដ្ឋ​រង់ចាំ​ក្បួន​ដង្ហែ​តាម​ផ្លូវ​លេខ​១០៨។

១១-ក្រុម​កម្មករ​ហែ​ក្បួន​ធ្វើ​ពិធី​ប្រោះព្រំ​នៅ​តាម​ដង​វិថី​ព្រះ​ស៊ីសុវត្ថិ ខាង​មុខ​ព្រះ​បរម​រាជវាំង។

១២-រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៤​គ្រឿង ត្រូវ​សាលា​រាជធានី​ចត​ត្រៀម​នៅ​ក្បែរ​រដ្ឋសភា។

១៣-ក្រុម​កម្មករ​ជិះ​ឡាន​ចូលរួម​ហែ​ក្បួន។

១៤-កម្មករ​ហែ​ក្បួន​តាម​វិថី​ស៊ីសុវត្ថិ​ខាង​មុខ​ព្រះបរមរាជវាំង។

១៥-កម្មករ​ហែ​ក្បួន និង​ឈប់​ធ្វើ​ពិធី​បួង​សួង​ខាង​មុខ​ព្រះបរមរាជវាំង។

១៦-កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ទាមទារ​អោយ​និយោជក​បញ្ឈប់​ការ​បង្ខំ​អោយ​ថែម​ម៉ោង។

១៧-គ្រូ​បង្រៀន​ទាមទារ​អោយ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​ចំពោះ​អំពើ​ពុក​រលួយ។

១៨-អ្នក​ប្រកប​របរ​មិន​ផ្លូវ​ការ​ទាមទារ​រក​ដំណោះស្រាយ​ចំពោះ​កន្លែង​លក់​ដូរ​តាម​ដង​ផ្លូវ។

១៩-ក្រុម​សហជីព​កម្មករ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ព្រះសង្ឃ​រួម​គ្នា​ទាមទារ​សិទ្ធិ​ការងារ។

២០-កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​បង្ហាញ​ពី​ប្រវត្តិ​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា។

២១-កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​បង្ហាញ​ពី​ប្រវត្តិ​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា។

២២-កម្មករ​និយោជិត​នាំ​គ្នា​តវ៉ា​ដាក់​ញត្តិ​នៅ​រដ្ឋសភា។

២៣-កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​បង្ហាញ​ពី​សារសំខាន់​កម្មករ​រោងចក្រ​នៅ​កម្ពុជា។

២៤-កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​បង្ហាញ​ពី​សារសំខាន់​កម្មករ​រោងចក្រ​នៅ​កម្ពុជា។

២៥-ទាមទារ​សិទ្ធិ និង​ភាព​យុត្តិធម៌​សម្រាប់​ស្ត្រី។

២៦-អ្នក​រកស៊ី​ផ្លូវ​ភេទ ជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ។

២៧-បញ្ឈប់​ការ​រើសអើង​ទៅ​លើ​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ។

២៨-កម្មករ​ទាមទារ​អោយ​ស្ត្រី​មាន​ផ្ទៃ​ពោះ​បាន​សម្រាក​១​ម៉ោង​ក្នុង​១​ថ្ងៃ។

២៩-កម្មករ​បង្ហាញ​រូប​គំនូរ​ពី​ជីវភាព​កម្មករ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។