កម្មករកាត់ដេរ២៥នាក់រងរបួសដោយសារក្រឡាប់រថយន្តនៅបាវិត
2012.11.22
កម្មករកាត់ដេរទាំងនោះ ត្រូវគេដឹកទៅសង្គ្រោះព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ នាខេត្តស្វាយរៀង។
លោក ជា មុនី បានមានប្រសាសន៍បន្តថា មូលហេតុនៃការក្រឡាប់រថយន្តនោះ គឺដោយសារការដឹកលើសចំណុះ៖ «គាត់ជិះប្រជ្រៀតគ្នាហ្នឹង ដោយសារតែគាត់គិតថា គាត់សន្សំសំចៃប្រាក់បៀវត្ស អ៊ីចឹងសុខចិត្តជិះប្រជ្រៀតគ្នា ដើម្បីសល់លុយ ប៉ុន្តែយើងមានការសោកស្ដាយ ដោយសារតែការជិះប្រជ្រៀតគ្នាហ្នឹងហើយ ធ្វើឲ្យមានហានិភ័យដល់បាក់ដៃ បាក់ជើង គ្រោះថ្នាក់ក្នុងពេលបំពេញការងារនេះ។ នៅក្នុងករណីនេះ យើងអត់ឃើញមានអ្នកស្លាប់នៅឡើយទេ ប៉ុន្តែមានអ្នករងរបួសធ្ងន់ស្រាលនៅមន្ទីរពេទ្យ នៅខេត្តស្វាយរៀង ចំនួន ២៥នាក់»។
លោកបានបញ្ជាក់ថា លោកកំពុងតែតាមដានករណីនេះបន្តទៀត។ លោកបន្តថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាអ្នកទទួលខុសត្រូវក្នុងការព្យាបាលកម្មករទាំងនោះ តាមរយៈរបបសន្តិសុខសង្គម ហៅកាត់ថា (ប.ស.ស) ពីព្រោះថៅកែរោងចក្រនីមួយនៅកម្ពុជា បានបង់ប្រាក់ចំនួន ០.៨ដុល្លារក្នុងមួយខែ សម្រាប់កម្មករម្នាក់ ឲ្យទៅ ប.ស.ស នោះ សម្រាប់ការព្យាបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។