មនុស្ស​២​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខែត្រ​តាកែវ

មាន​មនុស្ស ២​នាក់​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​លើ​ផ្លូវ​ជាតិ​លេខ​២ កាល​ពី​យប់​ថ្ងៃ​ទី​២៤ ធ្នូ​កន្លង​មក​នេះ។

ស្នងការ​រង​ខេត្ត​តាកែវ​ទទួល​បន្ទុក​សណ្តាប់ធ្នាប់​ចរាចរណ៍ លោក អ៊ុន សារិន មាន​ប្រសាសន៍​ថា ក្រុមហ៊ុន LM ដែល​រកស៊ី​ដឹក​ស៊ីម៉ង់ត៍ បាន​បង្ក​គ្រោះថ្នាក់​នាំ​ឲ្យ​បាក់​ស្ពាន​អូរថាន ដែល​ស្ថិត​ក្នុង​ស្រុក​សំរោង។

លោក​ថា រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ក្រុមហ៊ុន LM ២​គ្រឿង​បុក​កន្ទុយ​គ្នា​ពេល​ប្រជែង​ឡើង​ស្ពាន​អូរថាន ប្រហែល​ម៉ោង ១០​យប់ ៖ «ឡាន​ហ្នឹង​គាត់​បើក​កៀក​គ្នា​ពេក ពេល​ដែល​ឡាន​ទី​១ បើក​ចូល​ស្ពាន បាក់​ស្ពាន​ទៅ អា​ទី​២ វា​ចាប់​ហ្វ្រាំង​អត់​ទាន់ ធ្លាក់​ទង្គិច​ក្បាល​ទៅ​ក្នុង​ទឹក... គេច​ឡាន​មុខ​ហ្នឹង​ទៅ បុក​ស្ពាន ធ្លាក់​ទៅ​ខាង​កើត​ស្ពាន បុក​ក្បាល​ទៅ ស្លាប់​អស់​២​នាក់។ ម៉ោង​ប្រហែល​ជា ១០​កន្លះ​ព្រឹក ទៅ ១១ ចន្លោះ​ពេល​ហ្នឹង...»