សមត្ថកិច្ចឃាត់ខ្លួនបុគ្គលិកកាស៊ីណូ៦នាក់នៅក្រចេះ
ដោយ ឱ ភារិទ្ធ
2011.03.22
2011.03.22
ភរិយាជនរងគ្រោះម្នាក់បានផ្ដល់ដំណឹងថា ប្ដីអ្នកស្រី និងមនុស្ស ៥នាក់ទៀត ត្រូវបានគេចាប់បង្ខាំងក្នុងបន្ទប់មួយ កាលពីម៉ោង ១១ថ្ងៃត្រង់រហូតដល់ម៉ោង ៧យប់ ទើបបញ្ជូនទៅកាន់សាលាស្រុកស្នួល។
ភរិយាលោក ជា ម៉ារ៉ា ដែលត្រូវចាប់ខ្លួននោះ បានមានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងថា ប្ដីអ្នកស្រីបានសុំលុយពីភ្ញៀវដែលលេងឈ្នះល្បែងនោះមែន ៖ «គេចោទថា យើងឃុបឃិតជាមួយភ្ញៀវ គេថា បានឲ្យភ្ញៀវចាក់ឲ្យ...»។
មន្ត្រីសមត្ថកិច្ច និងម្ចាស់កាស៊ីណូមិនទាន់អាចធ្វើសេចក្ដីអត្ថាធិប្បាយចំពោះករណីនេះបាននៅឡើយទេ៕