អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិអះអាងជាថ្មីថា ក្រុមមេដឹកនាំគណបក្សនេះនឹងវិលចូលកម្ពុជាវិញតាមផ្លវគោក ហើយប្រទេស ដែលជាគោលដៅគឺប្រទេសថៃដដែល នៅពេលអាជ្ញាធរកម្ពុជាចេញបម្រាមថ្មីមួយទៀត ;ហាមក្រុមហ៊ុនយន្តហោះ ដឹកលោក សម រង្ស៊ី និងបក្ខពួក ចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា។
អ្នកស្រី អះអាងថានឹងមានសកម្មជន និងសមាជិកបក្សនេះប្រមាណ៣០០នាក់នឹងមកពីបណ្ដាប្រទេសជាច្រើក្នុងពិភពលោក ចូលរួមអមដំណើរលោក សម រង្ស៊ីត្រឡប់ទៅស្រុកខ្មែរវិញ។ លើសពីនេះអ្នកស្រីរំពឹងថាដមណើរត្រឡប់ទៅវិញនេះនឹងពុំមានការបង្ហូរឈាមណាមួយឡើយគឺជាដំណើររ្ឡប់ទៅដោយសន្តិវិធី។
សូមទស្សនាបទសម្ភាសរវាងអ្នកស្រី សុជីវី ជាមួយអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ពីផែនការវិលទៅកម្ពុជាវិញរបស់មេដឹកនាំគណបក្សសង្រ្គោះជាតិ។
