មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ទទូច​ឲ្យ​រដ្ឋាភិបាល​គោរព​​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ទទូច​ឲ្យ​រដ្ឋាភិបាល​កាន់​អំណាច គោរព​សិទ្ធិ​មនុស្ស ជា​ពិសេស​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ។
ដោយ ពៅ ពន្លក
2008.12.31

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា ខ្លួន​មាន​ការព្រួយ​បារម្ភ​អំពី​ការបង្ខំ​ឲ្យ​ប្រជាជន​ទទួល​អបអរ​សាទរ​ថ្ងៃ​៧ មករា ជា​ថ្ងៃ​រំដោះ​ប្រទេស​ចេញ​ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដោយ​មាន​ការបង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​អបអរ​សាទរ​ក្នុង​ពិធី​នេះ​តាម​រយៈ​បង្ខំ​ឲ្យ​ដោត​ទង់​ជាតិ​នៅ​មុខ​គេហដ្ឋាន​គ្រប់​គ្នា។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បញ្ជាក់​ថា ការគំរាម​កំហែង​និង​បង្ខំ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរ​ថយ​ក្រោយ​យ៉ាង​ពិត​ប្រាកដ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។