សហព័ន្ធកីឡាបាល់ទាត់អាស៊ាន គឺរៀបចំធ្វើឡើងរៀងរាល់ឆ្នាំ សម្រាប់ការប្រកួតប្រជែងយកពានរង្វាន់ នៅក្នុងបណ្តាប្រទេសនៅទ្វីបអាស៊ី។ កីឡាបាល់ទាត់នេះ ចែកចេញជាបីក្រុម គឺក្រុម A, ក្រុម B, និងក្រុម C ដែលមានក្រុមអ្នកប្រកួតមកពីប្រទេសនេប៉ាល់ ប៊ូតាន់ ម៉ាឡេស៊ី ប៉ាគីស្ថាន គីហ្សីស្តង់ តាហ្យីហ្គីស្តង់ ភូមា បង់ក្លាដេស កម្ពុជា ស្រីលង្កា ប៉ាឡេស្ទីន និងចិនតៃវ៉ាន់។
ពពួកក្រុម A គឺមានប្រទេសកម្ពុជា គីហ្សីស្តង់ បង់ក្លាដេស និងស្រីលង្កា ហើយក្រុមBនិងក្រុមC នឹងប្រកួតប្រជែងនៅក្នុងប្រទេសភូមា និងនេប៉ាល់។ ក្រោយការប្រកួតហើយ ក្រុមដែលឈ្នះបានលេខ១ និងលេខ២ នឹងត្រូវប្រកួតផ្តាច់ព្រាត់ ដើម្បីយកពានរង្វាន់ និងប្រាក់ចំនួន ៥ម៉ឺនដុល្លារអាមេរិក៕