អាជ្ញាធរ​អប្សរា​ចាប់ផ្តើម​ជួសជុល​ក្លោងទ្វារ​ខាង​កើត​ចូល​ប្រាសាទអង្គរវត្ត

ដោយ ម៉ៅ សុធានី
2021-10-22
Share
អាជ្ញាធរ​អប្សរា​ចាប់ផ្តើម​ជួសជុល​ក្លោងទ្វារ​ខាង​កើត​ចូល​ប្រាសាទអង្គរវត្ត ទិដ្ឋភាព​ក្រុមការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចាប់ផ្តើម​ជួសជុល​ក្លោងទ្វារ​ចូល​ប្រាសាទ​អង្គរ នៅ​ផ្នែក​ខាង​កើត កាលពី​ថ្ងៃទី​១៨ ខែ​តុលា ២០២១​។
រូប៖ ​ហ្វេសប៊ុក​អាជ្ញាធរជាតិអប្សរា

ក្រុមការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចាប់ផ្តើម​ជួសជុល​ក្លោងទ្វារ​ចូល​ប្រាសាទ​អង្គរ នៅ​ផ្នែក​ខាង​កើត កាលពី​ថ្ងៃទី​១៨ ខែ​តុលា​។ ក្លោងទ្វារ​នេះ ត្រូវ​បាន​ខូចខាត ដោយសារ​អាយុកាល បញ្ហា​អាកាសធាតុ និង​ការ​ដុះ​ដើម​ឈើ​ជុំវិញ​ជាដើម។

អាជ្ញាធរ​ជាតិ​អប្សរា កាល​ពី​ថ្ងៃទី​២០ ខែ​តុលា ឲ្យ​ដឹង​ថា បុរាណ​វិទូ​ទទួលបន្ទុក​ការងារ​ជួសជុល លោក ភិន វិជ្ជាសាចារ៉ា សង្កេត​ឃើញ​ថា ថ្វីបើ​ច្រកចូល​ខាងកើត​នៃ​ប្រាសាទអង្គរវត្ត​ត្រូវ​បាន​ខូចខាត​បន្តិចបន្តួច​នៅ​ផ្នែក​ខ្លះ​ដូចជា ជណ្តើរ ដំបូល និង​ហោជាង ក៏ដោយ ក៏​ចាំបាច់​ត្រូវការ​ជួសជុល​និង​ថែទាំ​ឡើងវិញ ដើម្បី​ចៀសវាង​ការខូចខាត​ធ្ងន់ធ្ងរ នា​ពេល​អនាគត​។ លោក​បន្ត​ថា​

ក្រុម​ការងារ​បាន​សិក្សា​ពី​ការបែងចែក​ស្រទាប់​ថ្ម ដោយ​យក​ថ្ម​ចេញ​សំអាត​ទាំងអស់ រួច​ដាក់បញ្ចូល​ទៅ​កន្លែង​ដើម​របស់​វា​វិញ។

ឧទ្យាន​បុរាណ​អង្គរ​ទំហំ ៤​រយ (៤០០) គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ខេត្តសៀមរាប ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គ​ការអប់រំ​វិទ្យាសាស្ត្រ​និង​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា អង្គការ​យូណេស្កូ (UNESCO) កាលពី​ឆ្នាំ ១៩៩២។

មុន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​-១៩ ភ្ញៀវ​ទេសចរ​អន្តរជាតិ មក​ទស្សនា​តំបន់​អង្គរ មាន​ចំនួន​ជាង​២​លាន (,) នាក់ ក្នុង​ឆ្នាំ ២០១៩ ដោយ​ទទួល​បាន​ប្រាក់ចំណូល​សរុប ៩៩ លាន​ដុល្លារ​ពី​ការ​លក់​សំបុត្រ​។ ក៏ប៉ុន្តែ​ក្នុងអំឡុងពេល​៩​ខែ ចាប់​ពី​ខែមករា ដល់​ខែកញ្ញា​ឆ្នាំ​២០២១ ចំនួន​ភ្ញៀវ​ទេសចរ បាន​ធ្លាក់ចុះ​យ៉ាង​គំហុក ចុះ​មក​ត្រឹម ចំនួន​ជាង ៦​ម៉ឺន​នាក់ (.១៦៧) ដែល​ថយ​ចុះ​ជាង​៩៨% បើ​ធៀប​អំឡុង​ពេល​ដូចគ្នា កាល​ពី​ឆ្នាំ​២០២០ ដែល​ទទួល​បាន​ចំណូល​ជាង ២៥​ម៉ឺន​ដុល្លារ (២៥៣.៨០៩)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល