ពាណិជ្ជកម្មកម្ពុជា-ចិន មានការកើនឡើង ៨% ក្នុងពេលមានវិបត្តិកូវីដ១៩
មន្ត្រីរដ្ឋាភិបាលថា ពាណិជ្ជកម្មរវាងកម្ពុជា-ចិន មានតម្លៃជាង ៨ពាន់លានដុល្លារ ក្នុងពេលដែលកំពុងមានវិបត្តិជំងឺកូវីដ១៩ ចាប់ពីចុងឆ្នាំ២០១៩ រហូតមកដល់ដើមឆ្នាំ២០២១ នេះ។ អ្នកតាមដានសង្គមមើលឃើញថា ដើម្បីឱ្យពាណិជ្ជកម្មកម្ពុជា កាន់តែល្អប្រសើរបន្ថែមទៀត រដ្ឋាភិបាលគួរតែគិតគូរធ្វើពាណិជ្ជកម្មជាមួយសហគមន៍អឺរ៉ុប ឬប្រទេសលោកខាងលិច ដើម្បីចៀសវាងវិបត្តិសេដ្ឋកិច្ច។