CDC ថា វិនិយោគិន​ចិន​ឈរ​លេខ​១​នៅ​កម្ពុជា ក្នុង​ខែ​កក្កដា ២០២៤

ដោយ សុជីវី
2024.08.10
CDC ថា វិនិយោគិន​ចិន​ឈរ​លេខ​១​នៅ​កម្ពុជា ក្នុង​ខែ​កក្កដា ២០២៤ អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល។
រូប៖ ហ្វេសប៊ុកលោក​ ស៊ុន ចាន់ថុល

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឬ CDC បញ្ជាក់​ថា នៅក្នុង​ខែកក្កដា ឆ្នាំ​២០២៤​នេះ ការ​វិនិយោគ​មកពី​ប្រទេស​ចិន ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី​១ ដែល​មាន​ទំហំ​ប្រមាណ ៦៨,០៦% នៃ​ទុន​វិនិយោគ​សរុប។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ខែ​កក្កដា CDC បាន​អនុម័ត​គម្រោង​ថ្មី​ចំនួន ៤១ គម្រោង និង​គម្រោង​ពង្រីក​ផលិតកម្ម​ចំនួន ៣​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប ចំនួន ជិត ៤​រយ លាន​ដុល្លារ (៣៩៦លាន) និង​អាច​បង្កើត​ការងារ​បាន​ប្រមាណ ២​ម៉ឺន ៥ ពាន់​កន្លែង។

ទាក់ទង​នឹង​គម្រោង​វិនិយោគ​មក​កម្ពុជា​នេះ ក្នុង​រយៈពេល ៦ ខែ ដើមឆ្នាំ​២០២៤ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ១៩០​គម្រោង មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ២​ពាន់ ២​រយ លាន​ដុល្លារ ដែល​អាច​បង្កើត​ការងារ​បាន ជាង ១​សែន ៦​ម៉ឺន កន្លែង (១៦៨.៥៧២)។

បច្ចុប្បន្ន​កម្ពុជា​បាន​ជំពាក់​បំណុល​បទេស​សរុប​ជាង​១​ម៉ឺន​ប្រាំ​មួយ​រយ (១០.៦៦៧.២៥០.០០០) លាន​ដុល្លារ ហើយ​ក្នុងចំណោម​បំណុល​សរុប​នោះ គឺ​កម្ពុជា​ជំពាក់​ចិន​ប្រមាណ​៤​ពាន់​លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។