ប័ណ្ណសារព័ត៌មាន
2024-03-28
មន្ត្រីរដ្ឋាភិបាលអះអាងថា រយៈពេល២ខែដើមឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួនជិត ១លាននាក់(៩៨៨.៥៧៤ )។ ចំនួននេះបានកើនឡើងប្រមាណ ១៨ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន។
2024-03-27
កម្មករនៅរោងចក្រផលិតស្បែកជើង អ.ជី ហ៊្វូតវែរ ខេមបូឌា (R.G. Footwear Cambodia CO., Ltd) ភាគច្រើនកំពុងប្រឈមនឹងបាត់បង់ការធ្វើទាំងស្រុង ខណៈកម្មករខ្លះដាក់ពាក្យធ្វើការនៅក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រោងចក្រ អ.ជី ហ៊្វូតវែរ ប៉ុន្តែថៅកែមិនទទួលយក។
2024-03-27
ពលរដ្ឋមួយចំនួននៅ សង្កាត់កោះតូច ខេត្តកំពត មុជទឹកសមុទ្រ រកខ្យងដើម្បីលក់ផ្គត់ផ្គង់គ្រួសារ។ ពួកគាត់ថា ការងាកមករកខ្យងសមុទ្រលក់នេះ ក្រោយពីការនេសាទត្រី ពុំសូវបានដូចមុន ដោយសារតែ បទល្មើសនេសាទ នៅតែមាន បណ្ដាលឱ្យត្រីភាគច្រើនហិនហោច។
2024-03-25
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ណែនាំឱ្យអ្នករងគ្រោះក្នុងការវិនិយោគទុនជាមួយក្រុមហ៊ុន ស៊ីអាយស៊ី (CIC) រៀបចំឯកសារប្ដឹងទៅតុលាការ និងស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យរកយុត្តិធម៌។
2024-03-25
ក្រុមកម្មករធ្វើការនៅរោងចក្រផលិតស្បែកជើង អ.ជី ហ៊្វូតវែរ ខេមបូឌា (R.G. Footwear Cambodia CO., Ltd) ចេញតវ៉ាសាជាថ្មី ទាមទារឱ្យថៅកែទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ឱ្យពួកគាត់តាមច្បាប់ការងារ។ មន្ត្រីឃ្លាំមើលសិទ្ធិការងារថា រដ្ឋាភិបាលគួរតែពិនិត្យលើសំណើ និងបញ្ហាប្រឈមរបស់កម្មករជៀសវាងមានការកេងប្រវ័ញ្ចផលប្រយោជន៍កម្មករ។
2024-03-25
នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥ ខែមីនា ដើម្បីចុះកិច្ចព្រមព្រៀងជាមួយ នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក (Sonexay Siphandone) និងក្រុមហ៊ុនប្រទេសឡាវ លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងឡាវ និងចុះកិច្ចព្រមព្រៀងទិញអគ្គិសនីបន្ថែម។
2024-03-23
ប្រជាកសិករដាំពោតក្រហម មួយចំនួន បារម្ភថា ការអនុម័តច្បាប់រឹតបន្តឹងការនាំចូលរបស់រដ្ឋាភិបាលថៃ នឹងប៉ះពាល់ដល់ទីផ្សារដំណាំរបស់កសិករខ្មែរ។ ការបារម្ភនេះ បន្ទាប់ពីរដ្ឋាភិបាលថៃអនុម័តច្បាប់ហាមការនាំចូលដំណាំពោតពីប្រទេសជិតខាងដែលដុតដំណាំកសិកម្ម។
2024-03-18
ពលរដ្ឋប្រកបរបរក្រៅប្រព័ន្ធត្អូញត្អែរថា ពួកគេកាន់តែប្រឈមជីវភាពលំបាកដោយសារវិបត្តិសេដ្ឋកិច្ច។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលគួរតែអន្តរាគមន៍ ស្ដារវិស័យសេដ្ឋកិច្ចអាទិភាពឱ្យបានជាក់ស្ដែង។
2024-03-14
ស្នងការសហភាពអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ អ្នកស្រី ជូតា យូភើលឡៃណាន់ (Jutta Urpilainen) មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីផ្ដល់ជំនួយ និងជំរុញដល់រដ្ឋាភិបាលឱ្យស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលកម្ពុជាគួរងាកមកគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យដើម្បីផលប្រយោជន៍ពលរដ្ឋ។
2024-03-12
លោក ហ៊ុន ម៉ាណែត ថា ព្រះលានយន្តហោះអន្តរជាតិតេជោខេត្តកណ្ដាល នឹងផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តនេះ និងខេត្តផ្សេងទៀត។ ប៉ុន្តែប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារ គម្រោងសាងសង់ព្រះលានយន្តហោះអន្តរជាតិតេជោ ស្នើឱ្យលោក ហ៊ុន ម៉ាណែត ជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ ដើម្បីបង្ហាញថា រដ្ឋាភិបាលពិតជាមានឆន្ទៈ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដូចការលើកឡើងនេះមែន។
2024-03-12
កម្មកររោងចក្រកាត់ដេរ វ៉ាយ អែន ដាប់បែលយូរ (Y&W) ប្រមាណ ៥០០នាក់ នៅព្រឹកថ្ងៃទី១២ មីនា បានជួបជុំគ្នាធ្វើកូដកម្មបិទផ្លូវមុខរោងចក្រ ដែលស្ថិតនៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទាមទាររកដំណោះស្រាយវិវាទការងារ។ មន្ត្រីសង្គមស៊ីវិល ស្នើដល់រដ្ឋាភិបាលឲ្យបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់កម្មករ ដែលថៅកែបានរត់ចោលរោងចក្រ ដោយមិនបានទូទាត់ប្រាក់ឈ្នួល។
2024-03-11
ពលរដ្ឋចាញ់បោកក្រុមហ៊ុនលក់អចលនទ្រព្យរបស់ឧកញ៉ា ឡេង ចាន់ណា លើកឡើងថា ពួកគាត់គ្មានជំនឿថាឧកញ៉ារូបនេះ នឹងចេញមុខសងប្រាក់របស់ពួកគាត់ឡើយ ប្រសិនបើអាជ្ញាធរគ្មានវិធានការច្បាប់តឹងរ៉ឹងទេនោះ។ ពួកគាត់អះអាងថា រយៈពេលជាង១០ខែមកនេះ ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី នៅតែគ្មានឆន្ទៈដោះស្រាយ។
2024-03-09
កសិករដាំស្វាយចន្ទី នៅតាមបណ្ដាខេត្តមួយចំនួន កំពុងប្រឈមនឹងការខាតបង់ ក្រោយតម្លៃគ្រាប់ស្វាយចន្ទី បន្តធ្លាក់ចុះ ពីមួយថ្ងៃទៅមួយថ្ងៃ និងមិនសូវមានឈ្មួញទិញដូចមុន។ ពួកគាត់ថា បញ្ហានេះបណ្ដាលមកពីទីផ្សារកម្ពុជានាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសវៀតណាមច្រើនពេក បណ្ដាលឱ្យឈ្មួញទម្លាក់តម្លៃ និងលើសតម្រូវការទីផ្សារ។
2024-03-06
អ្នកវិភាគជំរុញដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យគិតគូរពីតម្លាភាព និងគិតគូរពីការធ្លាក់ចូលអន្ទាក់ក្នុងការបម្រើមហិច្ឆតានយោបាយណាមួយ មុននឹងទទួលប្រាក់ជំនួយពីប្រទេសចិនកុម្មុយនិស្ត។ ការជំរុញនេះ បន្ទាប់ពីចិនបានផ្ដល់ជំនួយឥតសំណងជាង ៧លានដុល្លារឱ្យកម្ពុជា សម្រាប់ជួសជុលអគារមិត្តភាពទីស្ដីការគណៈរដ្ឋមន្ត្រី។
2024-03-06
ពលរដ្ឋដែលបានដាក់ទុនរកស៊ីជាមួយក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី (Brilliant City) របស់ឧកញ៉ា ឡេង ចាន់ណា ស្នើឱ្យភាគីក្រុមហ៊ុនសង់ប្រាក់ត្រឡប់ទៅពួកគាត់ទៅវិញ ខណៈពួកគាត់កំពុងប្រឈមបញ្ហាលំបាកក្នុងជីវភាពគ្រួសារ និងមិនមានលទ្ធភាពសងប្រាក់ទៅធនាគារ។ មន្ត្រីសង្គមស៊ីវិលថារដ្ឋាភិបាលគួរអន្តរាគមន៍ឱ្យភាគីក្រុមហ៊ុនចេញមកដោះស្រាយជូនពលរដ្ឋឱ្យទាន់ពេលវេលា។