អគ្គិសនី​កម្ពុជា​នឹង​ផ្ដាច់​ភ្លើង​ក្នុង​តំបន់​ខ្លះ​នៅ​ភ្នំពេញ​និង​ខេត្ត​ជុំវិញ

អគ្គិសនី​កម្ពុជា នឹង​ផ្ដាច់​ភ្លើង​រយៈ​ពេល​ខ្លី​ក្នុង​តំបន់​មួយ​ចំនួន​នៃ​រាជធានី​ភ្នំពេញ តាម​ដង​ផ្លូវ​ជាតិ​លេខ​១ និង​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល និង​កំពង់ស្ពឺ ចាប់​ពី​ថ្ងៃ​ទី​១៦ ទៅ​ដល់​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៤​ ដោយ​មូល​ហេតុ​ជួសជុល ថែទាំ និង​ផ្លាស់ប្ដូរ​បរិក្ខារ​ប្រព័ន្ធ​ចែកចាយ​អគ្គិសនី។
ដោយ វោហារ ជាតិ
2014.01.16
បង្គោល ភ្លើង ៦១០ បង្គោល​អគ្គិសនី​ស្ថិត​ក្នុង​ខេត្ត​កណ្ដាល ក្បែរ​ស្ពាន​ព្រែកក្ដាម។ រូបថត​ខែ​ឧសភា ឆ្នាំ​២០១៣
RFA/Mom Sophon

លិខិត​របស់​អគ្គិសនី​កម្ពុជា ចុះ​ផ្សាយ​ថ្ងៃ​ទី​១៣ មករា បាន​ជូន​ដំណឹង​ដល់​អតិថិជន​អំពី​ទីកន្លែង​និង​ពេល​វេលា​ដែល​ត្រូវ​ផ្ដាច់​ភ្លើង​ដូច​ខាង​ក្រោម៖

តំបន់​នៅ​តាម​ដង​ផ្លូវ​លេខ ៣៥១ ក្នុង​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក និង​ភូមិ​ទួលគោក សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ នៃ​រាជធានី​ភ្នំពេញ ត្រូវ​ផ្ដាច់​ចរន្ត​អគ្គិសនី នៅ​ថ្ងៃ​ទី​១៦ មករា ចាប់​ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង ២​រសៀល។ នៅ​ថ្ងៃ​ដដែល​នេះ តំបន់​មួយ​ចំនួន​ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ចាប់​ពី​ឃុំ​បែកចាន ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល រហូត​ដល់​ភូមិ​ថ្នល់ទទឹង ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ត្រូវ​ផ្ដាច់​ចរន្ត​អគ្គិសនី​ចាប់​ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង ៤​ល្ងាច។

នៅ​ថ្ងៃ​ទី​១៧ មករា តំបន់​មួយ​ចំនួន​ស្ថិត​នៅ​ក្នុង​សង្កាត់​គោករកា ខណ្ឌ​ពោធិ៍សែនជ័យ ត្រូវ​ផ្ដាច់​ភ្លើង​ចាប់​ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង ២​រសៀល។ តំបន់​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ ត្រូវ​ផ្ដាច់​ភ្លើង​ចាប់​ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់។ តំបន់​តាម​មហាវិថី​ព្រះសីហនុ សង្កាត់​វាលវង់ ខណ្ឌ​៧ មករា ត្រូវ​ផ្ដាច់​ភ្លើង​ចាប់​ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង ២​រសៀល។ ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ត្រូវ​ផ្ដាច់​ភ្លើង​ចាប់​ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង ៤​រសៀល។

ថ្ងៃ​ទី​១៨ មករា តំបន់​តាម​ផ្លូវ​កែវចិន្ដា សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ឫស្សីកែវ ត្រូវ​ផ្ដាច់​ភ្លើង​ចាប់​ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង ១២​រសៀល។ តំបន់​មួយ​ចំនួន​ក្នុង​សង្កាត់​ត្រពាំងក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ចាប់​ពី​ម៉ោង ៩​ព្រឹក​ដល់​ម៉ោង ៥​ល្ងាច។

ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៩ មករា ចាប់​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៥​ល្ងាច នឹង​ផ្អាក​អគ្គិសនី​​តាម​ផ្លូវ​ជាតិ​លេខ​១ ក្នុង​សង្កាត់​និរោធ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។