ឆ្មាំការពារព្រៃឈើនិងសត្វព្រៃអះអាងថា ពួកគេរកឃើញអន្ទាក់សម្រាប់ទាក់សត្វព្រៃ ជាងមួយសែនអន្ទាក់នៅក្នុងឧទ្យានជាតិកម្ពុជា។ អន្ទាក់ ឬខ្សែហ្វ្រាំងម៉ូតូ អាចសម្លាប់សត្វខុសច្បាប់នៅ ទូទាំងតំបន់ អាស៊ីភាគអាគ្នេយ៍ចាប់ពីសត្វដំរីរហូតដល់សត្វកណ្ដុរ។ បញ្ហានេះ កើតមានឡើងកាន់តែធ្ងន់ធ្ងរទៅៗ ដែលអ្នកវិទ្យាសាស្ត្រចាត់ទុកតំបន់អភិរក្សនៅក្នុងតំបន់ ថាជា "ព្រៃឈើទទេ" ។
ខ្សែហ្វ្រាំងម៉ូតូ ហាក់ដូចជាខ្សែសាមញ្ញប៉ុន្តែវាអាចសម្លាប់ខ្លា ខ្លាឃ្មុំ សូម្បីតែកូនដំរី។ អ្នកប្រមាញ់ ក្នុងស្រុកប្រើខ្សែកាបទាំងនេះដើម្បីធ្វើអន្ទាក់សម្លាប់សត្វជាច្រើន ប្រភេទ រួមទាំងសត្វជិតផុតពូជនៅតំបន់អាស៊ីអាគ្នេយ៍ថែមទៀត។
សារព័ត៌មានស្ដីពីជីវចម្រុះបានបង្ហាញពីចំនួននៃការដាក់អន្ទាក់សម្លាប់ សត្វព្រៃនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញរបស់កម្ពុជា ហើយដែលអង្គការសម្ពន្ធភាពសត្វព្រៃ (Wildlife Alliance) បានដកចេញអន្ទាក់ ទាំងនោះចេញវិញ បានចំនួនជាង ១សែនអន្ទាក់ក្នុងរយៈពេល ៦ឆ្នាំ កន្លងមកនេះ។
លោក ថមម៉ាស់ ហ្គ្រេយ (Thomas Gray) បន្តថាវិបត្តិ នៃការដាក់អន្ទាក់នេះ គឺជាបញ្ហាដ៏អាក្រក់បំផុតនៅក្នុងប្រទេសវៀតណាម និងឡាវ ប៉ុន្តែវាកំពុងកើនឡើងនៅក្នុងប្រទេសកម្ពុជា ភូមា ឥណ្ឌូនេស៊ី និងប្រទេសថៃជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
