ផ្ទះ​១០​ម៉ឺន​ខ្នង ស្រូវ​ជាង​ ២​ម៉ឺន​ហិកតារ និង​ដំណាំ​ជា​ច្រើន​រង​ផល​ប៉ះពាល់​ដោយ​សារ​ទឹក​ជំនន់

ដោយ ម៉ៅ សុធានី
2019.09.20
Share on WhatsApp
Share on WhatsApp
ទឹក​ជំនន់ រតនគិរី ៦២២ ស្ថានភាព​ទឹកជំនន់​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៩។
រូប​ហ្វេសប៊ុក​រដ្ឋបាលខេត្ត​រតនគិរី

អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក គន់ គឹម ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​រ័យទ័រ (Reuters) កាល​ពី​ថ្ងៃទី១៨ ខែ​កញ្ញា ថា អាជ្ញាធរ​បាន​ជម្លៀស​ពលរដ្ឋ ជាង​មួយ​ម៉ឺន​គ្រួសារ (១០.០០០) ចេញពី​លំនៅឋាន តាំងពី​សប្ដាហ៍​មុន​រហូត​មក​ដល់​ពេល​នេះ ដោយសារ​ទឹកជំនន់​ធ្ងន់ធ្ងរ​នៅ​ខេត្ត​ចំនួន​១៤។ លោក​បន្ត​ថា ទឹកជំនន់​នេះ បណ្ដាល​ឱ្យ​ផ្ទះ​របស់​ពលរដ្ឋ​ចំនួន ១០​ម៉ឺន​ខ្នង ស្រូវ​ចំនួន ២​ម៉ឺន ៥​ពាន់​ហិកតារ (២៥.០០០) និង​ផលដំណាំ​ផ្សេងទៀត ប្រមាណ​៥​ពាន់​ហិកតារ កំពុង​រង​ផល​ប៉ះពាល់​ខ្លាំង ដោយសារ​ជន់​លិច។

ប្រភព​ដដែល​បន្ត​ថា ក្នុង​ភូមិ​មួយ​ចំនួន​ក្នុង​ខេត្ត​ព្រៃវែង ត្រូវ​បាន​ជន​លិច​ទាំងស្រុង ហើយ​ក្រុម​ជួយ​សង្គ្រោះ បាន​ប្រើប្រាស់​ទូក​ដើម្បី​ដឹក​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​។ ខេត្ត​ដែល​កំពុង​ទទួលរង​គ្រោះ​ដោយសារ​ទឹកជំនន់​រួមមាន​ខេត្ត​ព្រះវិហារ ខេត្ត​ក្រចេះ ស្ទឹងត្រែង ខេត្ត​កំពង់ចាម កំពង់ធំ ព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ។ ក្រសួង​ឧតុនិយម បាន​ប្រកាស​ថា កម្ពស់​ទឹកជំនន់​នេះ នឹង​អាច​បន្ត​ឡើង​កាន់តែ​ខ្ពស់ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ទៀត ក្នុង​នោះ​ក៏​មាន​ខេត្ត​ព្រៃវែង​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។