យុវជន ដែលជាសកម្មជនការពារព្រៃឈើបានរិះគន់មន្រ្តីរដ្ឋាភិបាលថារហូតមកដល់ពេលនេះ ពុំទាន់មានឆន្ទៈពិតប្រាកដក្នុងការប្រយុទ្ធប្រឆាំងបទល្មើសព្រៃឈើនៅឡើយទេ។
ក្រុមយុវជនថាទោះបីជារបបក្រុងភ្នំពេញចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១៩ នេះក្តីក៏ពួកគាត់នៅតែព្រួយបារម្ភអំពីការបាត់បង់ព្រៃឈើនៅកម្ពុជា។ ពួកគេមើលឃើញថា របបក្រុងភ្នំពេញ នៅតែមានភាពស្ទាក់ស្ទើរក្នុងការការពារព្រៃឈើ ដែលនៅសេសសល់ នៅឡើយ។
សូមលោកអ្នកនាងស្តាប់បទសម្ភាសន៍រវាងលោក មួង ណារ៉េត ជាមួយលោក ឆឺយ ឧត្តមរស្មី កូនប្រុសអតីតសកម្មជនបរិស្ថានដ៏ល្បីឈ្មោះ គឺលោក ឈុត វុទ្ធី អំពីរឿងនេះ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
