ព្រះសង្ឃ​និង​យុវជន​បំបួស​ដើម​ឈើ​២០០​ដើម​និង​រឹប​អូស​បាន​ម៉ាស៊ីន​អារ​ឈើ​៥​គ្រឿង

0:00 / 0:00

ព្រះសង្ឃ ជិត ១១០​អង្គ និង​ក្រុម​យុវជន​ប្រមាណ ៥០​នាក់​ទៀត បាន​បំបួស​ដើម​ឈើ ២០០​ដើម និង​រឹប​អូស​បាន​ម៉ាស៊ីន​អារ​ឈើ ៥​គ្រឿង ក្នុង​យុទ្ធនាការ​បំបួស​ដើម​ឈើ ៣​ថ្ងៃ​ក្នុង​តំបន់​ព្រៃ​ឡង់ ស្រុក​រវៀង ខេត្ត​ព្រះវិហារ។

ក្នុង​យុទ្ធនាការ​ដែល​មាន​មនុស្ស​ចូលរួម​ចំនួន​ប្រមាណ ១៦០​នាក់​នេះ បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥ កក្កដា ហើយ​ពួក​គេ​នឹង​យក​ម៉ាស៊ីន​អារ​ឈើ​ទាំង ៥​គ្រឿង​ដែល​រឹប​អូស​បាន​នោះ មក​កាន់​ទីក្រុង​ភ្នំពេញ និង​គ្រោង​ដង្ហែ​ទៅ​កាន់​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ និង​រដ្ឋសភា ដើម្បី​បញ្ជាក់​ថា តំបន់​ព្រៃ​ឡង់​កំពុង​រង​ការ​កាប់​បំផ្លាញ។ ចំណែក​ពេលវេលា​ជាក់លាក់​ដង្ហែ​ម៉ាស៊ីន​អារ​ឈើ​នេះ ពួក​គេ​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ។

សូម​ស្ដាប់​ លោក ប្រាជ្ញ ចេវ រាយការណ៍​ព័ត៌មាន​ពិស្ដារ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។