អាជ្ញាធរ​ប្រលែង​កូន​ត្រី​ប្រហែល​៤​តោន​ទៅ​បឹង​ទន្លេ​សាប

ដោយ ហង្ស សាវយុត
2011.06.12
Share on WhatsApp
Share on WhatsApp

ប្រភព​ពី​មន្ត្រី​ជល​ផល​បាន​ឱ្យ​ដឹង​ថា លោក ណៅ ធួក ប្រតិភូ​របស់​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​ជល​ផល នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដឹក​នាំ​មន្ត្រី​មួយ​ក្រុម​ទៅ​ប្រលែង​កូន​ត្រី​ជា​ច្រើន​ម៉ឺន​ក្បាល ដែល​ប៉ាន់​ប្រមាណ​ជា​ទម្ងន់​សរុប​ប្រហែល ៤​តោន ទៅ​ក្នុង​បឹង​ទន្លេ​សាប​នៃ​ទឹក​ដី​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​អាទិត្យ ទី​១២ ខែ​មិថុនា ដើម្បី​ជួយ​ឱ្យ​ពូជ​ត្រី​ទាំង​នោះ​បាន​រស់​នៅ​ក្នុង​បឹង​ធម្ម​ជាតិ និង​បង្កើត​ពូជ​ឡើង​វិញ​ឱ្យ​គងវង់​យូរ​អង្វែង​ត​ទៅ​មុខ​ទៀត។

លោក ទឹម សាវុធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ប្រចាំ​ខេត្ត​សៀមរាប នៃ​អធិការដ្ឋាន​រដ្ឋបាល​ជល​ផល​ខាង​ជើង​បឹង​ទន្លេ​សាប បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១២ ខែ​មិថុនា ថា​កូន​ត្រី​ជា​ច្រើន​ម៉ឺន​ក្បាល​ ត្រូវ​បាន​ប្រលែង​នៅ​ក្នុង​បឹង​ទន្លេ​សាប ដើម្បី​ឱ្យ​មាន​ការ​ធំ​លូត​លាស់ និង​បង្កើត​កូន​ចៅ​ត​ទៅ​មុខ​ទៀត ក្នុង​បំណង​ជួយ​ឱ្យ​ត្រី​ក្នុង​បឹង​ទន្លេ​សាប​សំបូរ​ឡើង​វិញ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។