លោកឲ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃនោះ អង្គការការីតាស នឹងព្យាបាលអ្នកកើតជំងឺភ្នែកតែចំនួន ១.០០០នាក់ទេ។ ក្រុមគ្រូពេទ្យជាតិ និងអន្តរជាតិចំនួន ១០០នាក់កំពុងត្រៀមចាំជួយព្យាបាល និងវះកាត់ក្នុងរយៈពេល ៣ថ្ងៃនោះ។
លោកបានឲ្យដឹងថា ការជួយព្យាបាលវះកាត់មិនគិតប្រាក់នេះ អង្គការការីតាស បានជំនួយពីបរទេសជាច្រើន ដើម្បីជួយឲ្យពលរដ្ឋទូទៅអាចរក្សាភ្នែកបានល្អ៕
