វិទ្យុសកម្មបរមាណូពីជប៉ុន ទៅដល់អាមេរិក និងរុស្ស៊ីហើយ
2011.03.21
ក្រុមព្យាករឩត្តុនិយម បានប្រមើលថា ខ្យល់បក់ដូរទិសនៅថ្ងៃអាទិត្យ អាចនឹងបកនាំរស្មីវិទ្យុសកម្មកាត់ទីក្រុងតូក្យូ ដែលស្ថិតនៅចម្ងាយ ២៥០គ.ម. ខាងត្បូងក្រុងហ្វូកូស៊ីម៉ា (Fukushima)។ ទោះជាយ៉ាងណាក៏ដោយ ចំហាយសាយភាយវិទ្យុសកម្មនោះ អ្នកវិទ្យាសាស្ត្រឲ្យដឹងថា នឹងពុំមានគ្រោះថ្នាក់ដល់សុខភាពពលរដ្ឋអាមេរិកាំងទេ។
នៅក្នុងប្រទេសជប៉ុន កាសែតអូស្រ្តាលី Sydney Morning Herald រាយការណ៍នៅថ្ងៃអាទិត្យថា ចំនួនមនុស្សស្លាប់ និងបាត់ខ្លួនរកមិនឃើញ បានកើនលើស ១ម៉ឺន ៨ពាន់នាក់ហើយ ក្នុងនោះជិត ៧ពាន់ ២០០នាក់ស្លាប់ និងជិត ១ម៉ឺន ១០០នាក់ រកមិនទាន់ឃើញ។ ទូរទស្សន៍ស៊ីអិនអិនឲ្យដឹងប្រមាណ ១ម៉ោងមុននេះថា ក្រុមសង្គ្រោះ បានរកឃើញជីដូនម្នាក់ អាយុ៨១ឆ្នាំ និងចៅប្រុសម្នាក់ អាយុ១៦ឆ្នាំ នៅរស់នៅឡើយ ៩ថ្ងៃ ក្រោយពីផែនដីរញ្ជួយ ដែលបង្កឲ្យមានរលកយក្សស៊ូណាមិ (Tsunami)៕