តម្លៃប្រេងឥន្ធនៈនាថ្ងៃទី៣០ ខែកញ្ញានេះ បានស្ថិតនៅរវាងមួយលីត្រ៤៩០០រៀល និង ៥០៥០រៀល។ តម្លៃសាំងស៊ូពែនៅស្ថានីយប្រេងកាល់តិច និងតូតាល់ នៅក្នុងទីក្រុងភ្នំពេញ គឺក្នុងមួយលីត្រ៥០៥០រៀល ចំណែកឯប្រេងសាំងធម្មតាគឺក្នុងមួយលីត្រតម្លៃ៥០០០រៀល។
នៅស្ថានីយប្រេងតេឡានិងស្ថានីយប្រេងសូគីម៉ិចគឺប្រេងសាំងស៊ូពែក្នុងមួយលីត្រតម្លៃ៥០០០រៀល និងប្រេងសាំងធម្មតាតម្លៃ៤៩០០រៀល។ ចំណែកឯប្រេងម៉ាស៊ូតគឺក្នុងមួយលីត្រតម្លៃ៥០០០រៀល៕
