មហាជន​ជាង​២០០​នាក់​ទទួល​ស្វាគមន៍​កីឡាការិនី​ជើងឯក​កម្ពុជា

ដោយ ប្រាជ្ញ ចេវ
2014.10.05
Share on WhatsApp
Share on WhatsApp
ស៊ន សៀវម៉ី ៦២០ កីឡាការិនី ស៊ន សៀវម៉ី ពេល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា កាល​ពី​យប់​ថ្ងៃ​ទី​៥ តុលា ២០១៤។ កញ្ញា​ស្រក់​ទឹក​ភ្នែក​ពេល​ដែល​ឃើញ​ពលរដ្ឋ​ជា​ច្រើន​ចាំ​ទទួល​ស្វាគមន៍​នៅ​​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។
RFA/Prach Chev

មហាជន​ប្រមាណ​ជាង ២០០​នាក់ កាល​ពី​យប់​ថ្ងៃ​ទី៥ តុលា បាន​ទៅ​ទទួល​ស្វាគមន៍​កីឡាការិនី​ជើងឯក​កម្ពុជា កញ្ញា ស៊ន សៀវម៉ី ដែល​​បាន​ទទួល​មេដាយ​មាស​ក្នុង​ការ​ប្រកួត​​កីឡា អាស៊ី ហ្គេម (Asian Games) ​លើក​ទី​១៧​ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

បន្ទាប់​ពី​ចូល​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កញ្ញា ស៊ន សៀវម៉ី បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា នាង​មាន​មោទនភាព​ជា​ខ្លាំង​ដែល​បាន​ប្រកួត​ដណ្ដើម​យក​មេដាយ​មាស​ជូន​ជាតិ​មាតុភូមិ៖ «សំឡេង»។

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​រៀប​ចំ​​ពិធី​ហែ​ក្បួន​​ជា​ឱឡារិក​មួយ​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ចាំ​ទទួល​កញ្ញា ស៊ន សៀវម៉ី ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​ទៅ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឯ​វិមាន​​សន្តិភាព​រាជធានី​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​៥ តុលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល