អ្នកជំងឺ​កូវីដ ១២​នាក់​ទៀត​បាន​ស្លាប់ និង​ឆ្លង​ថ្មី​ជាង ៦​រយ​នាក់

អ្នកជំងឺ​កូវីដ-១៩ ចំនួន ១២​នាក់​ទៀត​បាន​ស្លាប់​ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​ដោយសារ​ជំងឺ​នេះ​កើន​ឡើង​ដល់​ជាង ២​ពាន់ សែសិប​នាក់​ហើយ (.០៤០)​។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន​ជាង​៦​រយ​នាក់ (៦៦២) នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ​ជិត​២​រយ​នាក់ (១៨០) ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១២​កញ្ញា កម្ពុជា មាន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ ជិត​១០​ម៉ឺន​នាក់ (៩៩.៥០៤) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ជាង ៩​ម៉ឺន ៣​ពាន់​នាក់ (៩៣.៩០៤)

ក្រសួង​សុខាភិបាល​ប្រកាស​ថា គិត​ត្រឹម​ថ្ងៃទី​១១ កញ្ញា រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ៩​លាន ៧​សែន​នាក់ ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប ១០​លាន​នាក់​។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ១២​ឆ្នាំ ដល់ ១៧​ឆ្នាំ​វិញ ក្រសួង​ប្រកាស​ថា ចាក់​វ៉ាក់សាំង​បាន​ជាង ១​លាន ៧​សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ២​លាន​នាក់។

ទោះបីជា​រដ្ឋាភិបាល លោក ហ៊ុន សែន ជិត​សម្រេច​តាម​ផែន​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ក្តី ក៏​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​ករណី​ឆ្លង​ថ្មី នៅ​មិនទាន់​ថយ​ចុះ​ច្រើន​នៅឡើយ​។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ​អ្នក​ឆ្លង​ថ្មី​មាន​ចន្លោះ​ពី​ជាង​៥​ទៅ​ជាង​៦​រយ​នាក់ ខណៈ​អ្នក​ស្លាប់​វិញ មាន​ជាង​១០​នាក់​ក្នុង​មួយ​ថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។