កុមារា​អាយុ​៦​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​កណ្ដាល​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី

ជំងឺ​ផ្ដាសាយ​បក្សី​នៅ​កម្ពុជា បាន​ឈាន​ឡើង​ដល់​ករណី​ទី​១៧ ហើយ រាប់​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៣ មក។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក បាន​រក​ឃើញ​ថា មាន​កុមារា​អាយុ ៦​ឆ្នាំ​ម្នាក់​ទៀត​ហើយ ដែល​កើត​ជំងឺ​នេះ​នៅ​ខេត្ត​កណ្ដាល។
ដោយ ចេង ម៉េងជូ
2013-08-22
Share
សត្វ​មាន់ ៦១០ កន្លែង​លក់​សត្វ​មាន់​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ។
RFA/Ouk Savborey

សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​ថ្ងៃ​ទី២១ សីហា បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​រស់​នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ត្រូវ​បាន​វិទ្យាស្ថាន​ប៉ាស្ទ័រ រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​ផ្ដាសាយ​បក្សី អេច្ឆ.ហ្វាយ.អ៊ិន.វ័ន (H5N1) នៅ​ថ្ងៃ​ទី​១៧ សីហា បន្ទាប់​ពី​កុមារា​រូប​នោះ​ចាប់​ផ្ដើម​មាន​អាការៈ​ក្ដៅ​ខ្លួន ឈឺ​ក្បាល ចុក​ពោះ ក្អួត​ចង្អោរ ក្អក និង​ឈឺ​ចុក​ចាប់​រាង​កាយ ហើយ​ម្ដាយ​ឪពុក​របស់​កុមារ​រង​គ្រោះ​នោះ បាន​ព្យាយាម​ព្យាបាល​កូន​ប្រុស​ខ្លួន ដោយ​ទិញ​ថ្នាំ​ពី​កន្លែង​លក់​ថ្នាំ​ក្នុង​ភូមិ។ ស្ថានភាព​ជំងឺ​កាន់​តែ​អាក្រក់ ក្រោយ​មក​ទើប​ក្មេង​ប្រុស​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​បឹងខ្យង នៅ​ថ្ងៃ​ទី​២២ កក្កដា។ បច្ចុប្បន្ន កុមារា​នោះ​បាន​ធូរ​ស្បើយ​ពី​ជំងឺ​ហើយ។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៣ មក ករណី​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​នេះ​បាន​ផ្ទុះ​ឡើង​ចំនួន ១៧​ករណី​ហើយ ក្នុង​នោះ​មាន​តែ ៧​ករណី​ប៉ុណ្ណោះ ដែល​អ្នក​ជំងឺ​រួច​ផុត​ពី​សេចក្ដី​ស្លាប់។

ករណី​ស្លាប់​ចុង​ក្រោយ​ដោយសារ​វីរុស​នេះ កើត​មាន​លើ​ក្មេង​ប្រុស​អាយុ ៩​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១៨ សីហា កន្លង​ទៅ។ ជំងឺ​ផ្ដាសាយ​បក្សី​បាន​ចាប់​ផ្ដើម​កើត​មាន​នៅ​កម្ពុជា តាំង​ពី​ឆ្នាំ​២០០៤ មក ហើយ​ឆ្នាំ​២០១៣ នេះ ជា​ឆ្នាំ​ដែល​ផ្ទុះ​ករណី​ឆ្លង​នេះ​ធ្ងន់ធ្ងរ​ជាង​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល