​អ្នកជំងឺ​កូវីដ​ចំនួន​២៤​នាក់ទៀត ​បាន​ស្លាប់

0:00 / 0:00

អ្នក​​ជំងឺ​កូវីដ-១៩ ​ចំនួន ​២៤​នាក់​​ទៀត​​បាន​​ស្លាប់ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​កើន​ឡើង​ដល់​ជាង ​២ពាន់ ​៥រយ​ (២.៥០៦)នាក់​ គិតត្រឹម​ថ្ងៃទី​១០ ​ខែតុលា។ ចំពោះ​ករណី​ឆ្លង​ថ្មី​មាន​ជាង​ ២រយ ​(២៣៩)នាក់ ​ក្នុងនោះ​មាន​ ២៥នាក់ ​ជាករណី​នាំចូល​ពីក្រៅ​ប្រទេស។ នេះ​ជា​លទ្ធផល​ដែល​បញ្ជាក់​ដោយ​ម៉ាស៊ីន​ពិសោធន៍​ភីស៊ី​អា ​(PCR)។

គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី១០ ​ខែតុលា​ កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ​ជាង​ ១១ម៉ឺននាក់ (១១៤.​៨១០) ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ប្រមាណ១សែន​នាក់ (១០៧.៨៥៧)។

ក្រសួង​សុខាភិបាល​ ប្រកាស​ថា គិត​ត្រឹម​ថ្ងៃ​ទី៩ ខែតុលា​ម្សិលមិញ រដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​គ្រប់​អាយុ​បាន​ជិត ១០លាន​នាក់​ហើយ។ ចំណែក​កុមារ និង​យុវជន​ដែល​មាន​អាយុ​ពី ៦ឆ្នាំ ដល់ ១៧ឆ្នាំ​វិញ ក្រសួង​បញ្ជាក់​ថា ចាក់​វ៉ាក់សាំង​បាន​ជាង ៣លាន ៥សែន​នាក់ ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចាក់​សរុប​ជិត ៤លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។