មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ផ្ដល់​ការ​ព្យាបាល​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​ចាប់​ពី​ថ្ងៃ​៣​កុម្ភៈ

ក្រុម​គ្រូពេទ្យ​ផ្នែក​ព្យាបាល​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​ជំងឺ​ភ្នែក ជាពិសេស​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​ខេត្ត-ក្រុង​នានា ឲ្យ​អញ្ជើញ​រួស​រាន់​មក​ទទួល​ការ​វះ​កាត់​ព្យាបាល​ភ្នែក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដោយ​ឥត​គិត​ថ្លៃ។
ដោយ អ៊ួន ឈិន
2014.01.31
Share on WhatsApp
Share on WhatsApp
ជំងឺ​ភ្នែក ៨៥៥ គ្រូពេទ្យ​ពិនិត្យ​ភ្នែក​កុមារ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Uon Chhin

ការ​ទទួល​ព្យាបាល​មាន​រយៈពេល ៥​ថ្ងៃ ដែល​នឹង​ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

ប្រធាន​អគារ​ផ្នែក​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត គ្រូពេទ្យ ឱ ធីតា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ថា អ្នក​មាន​ជំងឺ​ភ្នែក​គ្រប់​វ័យ​តាំង​ពី​កុមារ​ដល់​មនុស្ស​ចាស់​ជរា អាច​មក​ទទួល​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ រួម​ទាំង​ថ្លៃ​បាយ និង​ថ្លៃ​បន្ទប់​សម្រាក​ផង។

ដោយ​ឡែក សម្រាប់​អ្នក​មាន​ជំងឺ​បាត​ភ្នែក​ដែល​បណ្ដាល​មក​ពី​ជំងឺ​ទឹក​នោម​ផ្អែម ពួក​គាត់​អាច​អញ្ជើញ​មក​ទទួល​ការ​ពិនិត្យ​ព្យាបាល​នៅ​សប្ដាហ៍​បន្ទាប់​ពី​យុទ្ធនាការ​នេះ។

អ្នកស្រី ឱ ធីតា បញ្ជាក់​ថា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​នៃ​មូលនិធិ​ក្រុម​គ្រូពេទ្យ​ប្រទេស​អូស្ត្រាលី ហៅ​ថា ហ្វ្រេដហាឡូស៍ (Fred Hallows Foundation) និង​មាន​ការ​ចូល​រួម​របស់​ក្រុម​គ្រូពេទ្យ​ពី​ប្រទេស​សិង្ហបុរី ផង ក្នុង​ការ​យុទ្ធនាការ​ព្យាបាល​ភ្នែក​ដោយ​ឥត​គិត​ថ្លៃ​លើក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។