រដ្ឋាភិបាល​ទិញ​មន្ទីរពេទ្យ​ឈ្មោះ​ ស្ត្រី​នគរ​ទេព​ សំរាប់​​ទទួល​អ្នក​ព្យាបាល​ជំងឺកូវីដ​-១៩

ដោយ អាស៊ីសេរី
2021-03-27
Share
រដ្ឋាភិបាល​ទិញ​មន្ទីរពេទ្យ​ឈ្មោះ​ ស្ត្រី​នគរ​ទេព​ សំរាប់​​ទទួល​អ្នក​ព្យាបាល​ជំងឺកូវីដ​-១៩ មន្ទីរពេទ្យ «ស្ត្រីនគរទេព» គឺជាមន្ទីរពេទ្យទីពីរហើយ បន្ទាប់ពីអតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់ «The Great Duke» ដែលត្រូវបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩៕
រូប៖ ហ្វេសប៊ុក Hun Manet ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

រដ្ឋាភិបាល​ទិញ​មន្ទីរពេទ្យ​ឈ្មោះ «ស្ត្រីនគរទេព» សំរាប់​ផ្តល់​សេវា​ព្យាបាល​ដល់អ្នក​ជំងឺ​កូវីដ-១៩ ​ដែល​ស្ថិត​ក្នុង​សង្កាត់​ព្រៃសរ ខណ្ឌដង្កោ​ រាជ​ធានីភ្នំពេញ​ ចាប់ពី​ថ្ងៃទី​២៧ ខែមីនា ​​នេះ ​ស្របពេល​ចំនួន​អ្នកឆ្លង​និង​អ្នកស្លាប់​កាន់​តែកើន​ឡើងពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ។​

ក្រសួងសុខាភិបាល​កាលពីថ្ងៃទី២៧ ខែមីនា ​រក​ឃើ​ញ​ករណី​ឆ្លង​ថ្មី​ចំនួន ​១៧៩នាក់ បន្ថែម​ទៀត ក្នុង​ព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ ក្នុងនោះម្នាក់​​ជា​ករណី​នាំចូល។ ចំណែកករណីអ្នកស្លាប់វិញ គឺមាន២នាក់ជាស្ត្រី ​ក្នុងនោះម្នាក់ អាយុ ៤៣ឆ្នាំ រស់នៅ​ខេត្ត​ព្រះសីហនុ ដែលបាន​ស្លាប់កាល​ពីរសៀល​ថ្ងៃទី២៦ ខែមីនា និងម្នាក់ទៀតជាស្ត្រីដែរ មានអាយុ ៧២ឆ្នាំ រស់នៅស្រុកពាមរក៍ ខេត្តព្រៃវែង។ ករណីស្លាប់ដោយសារ​កូវីដ-១៩ ​បានកើនដល់ ៩នាក់ ហើយ។​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យដឹងថា មន្ទីរពេទ្យស្ត្រីនគរទេពនេះ បានប្តូរឈ្មោះជា «មន្ទីរពេទ្យហ្លួងម៉ែ» វិញ ហើយបានរៀបចំរួចរាល់អស់ហើយនិងបានចាប់ផ្ដើមទទួលព្យាបាល អ្នកជំងឺកូវីដ១៩ ដែលមន្ទីរសុខាភិបាល រាជធានីភ្នំពេញបញ្ជូនទៅ។

Former_Nokor_Tep_hospital_28_03_2021_01.jpg
គ្រែសម្រាប់អ្នកជំងឺកូវីដ១៩ ដេកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យស្ត្រីនគរទេព ត្រូវបានរៀបចំរួចរាល់កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

លោកហ៊ុន សែន មិនបានបញ្ជាក់ថា មន្ទីរពេទ្យនេះ​មាន​តម្លៃ​ប៉ុន្មាន​ទេ ​ប៉ុន្តែរហូត​មក​ដល់ការ​ផ្សាយនេះ ​មាន​ឩកញ៉ា ​២នាក់​ហើយ​ បាន​ឧត្ថម្ភជា​ប្រាក់​ចំនួន​ ៥​លាន​ ៥សែន​ ដុល្លារអាមេរិក។

មន្ទីរ​ពេទ្យ​ស្ត្រី​នគរទេព​ សាងសង់​ឡើង​កាលពីឆ្នាំ២០១១​ ដែល​អ្នកស្រី​ អ៊ឹង កន្ថាផាវី ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី ​គឺ​ជា​សហស្ថាបនិក​មួយរូប។​ មន្ទីរពេទ្យ​ស្រ្ដីមួយ​នេះ ​ផ្តល់​សេវាព្យាបាល​​ដល់​ស្ដ្រី​ដែល​មាន​ជីវភាព​ខ្វះខាត​ដើម្បី​អាច​ទទួល​សេវា​បង្ការ​និង​ព្យាបាល​ជំងឺ​មហារីក​ដោះ ​និង​ស្បូន។​

មន្ទីរពេទ្យ​នគរទេព ​គឺជា​មន្ទីរពេទ្យ​ទីពីរ​ហើយ​បន្ទា​ប់​ពី​អតីត​សណ្ឋាគារ​អាំងទែរកង់ទីណង់តាល់ ​«The​ Great Duke» ​ដែល​ត្រូវ​បាន​ប្រែ​ក្លាយ​ជា​មន្ទីរពេទ្យ​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល