កម្ពុជាមានករណីថ្មីមួយទៀតនៃអ្នកផ្ទុកជំងឺកូវីដ-១៩ ដែលជាស្ត្រីវ័យ៣៩ឆ្នាំទើបមកពីអាមេរិក
ក្រសួងសុខាភិបាលប្រកាសនៅថ្ងៃទី២៣ ឧសភា ថា មានអ្នកផ្ទុកជំងឺកូវីដ-១៩ ថ្មីទៀត ទើបរកឃើញកាលពីយប់ថ្ងៃទី២២ ឧសភា ជាស្ត្រីអាយុ ៣៩ឆ្នាំ ទើបត្រឡប់ពីបរទេស។
ស្ត្រីរូបនោះរស់នៅសង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលធ្វើដំណើរពីសហរដ្ឋអាមេរិក ឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា កាលពីថ្ងៃ៨ ខែឧសភា។ បច្ចុប្បន្ន ស្ត្រីរូបនោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
នេះជាករណីទីពីរហើយដែលនាំចូលថ្មី កើតឡើងបន្ទាប់ពីរបបក្រុងភ្នំពេញ ប្រកាសបើកជើងមេឃ ឱ្យជនបរទេសពីប្រទេសទាំងឡាយ ដែលធ្លាប់ជាប់បម្រាមកម្ពុជា អាចចាប់ផ្ដើមធ្វើដំណើរមកកម្ពុជាវិញបាន ចាប់ពីថ្ងៃទី២០ ខែឧសភា មក។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...