ជន​ជាតិ​ចិន ៣នាក់​ឆ្លង​មេរោគ​កូរ៉ូណា ក្រោយ​ពេល​ពួក​គេ​ចាក​ចេញ​ពី​កម្ពុជា

ដោយ ទីន ហ្សាការីយ៉ា
2020-02-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ជំនាញ​ប្រយុទ្ធនឹង​ជំងឺ​ឆ្លង​ នៃ​ក្រសួង​សុខាភិបាល ដាក់​ម៉ាស៊ីន​​ត្រួត​ពិនិត្យ​កម្ដៅ​ភ្ញៀវ​​នៅ​ច្រក​ចេញ​ចូល​នៃ​​អាកាសយាន្តដ្ឋាន​អន្តរជាតិ​។
អ្នក​ជំនាញ​ប្រយុទ្ធនឹង​ជំងឺ​ឆ្លង​ នៃ​ក្រសួង​សុខាភិបាល ដាក់​ម៉ាស៊ីន​​ត្រួត​ពិនិត្យ​កម្ដៅ​ភ្ញៀវ​​នៅ​ច្រក​ចេញ​ចូល​នៃ​​អាកាសយាន្តដ្ឋាន​អន្តរជាតិ​។
រូប៖ ហ្វេសប៊ុក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ២០២០

ព័ត៌មាន​ចុង​ក្រោយ​ទាក់ទង​នឹង​វីរុស​កូរ៉ូណា​វិញ គឺ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក លី សូវ៉ាន់ បាន​ឲ្យ​អាស៊ី​សេរី​ដឹង​នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា កាសែត​ចិន​ចុះ​ផ្សាយ​ថា ជន​ជាតិ​ចិន ៣នាក់​ឆ្លង​មេរោគ​កូរ៉ូណា ក្រោយ​ពេល​ពួក​គេ​បាន​ចាក​ចេញ​ពី​កម្ពុជា កាល​ពី​ថ្ងៃ​ទី២៩ ខែ​មករា។

លោក លី សុវណ្ណ បញ្ជាក់​ថា ជន​ជាតិ​ចិន​ទាំង ៣នាក់​នោះ​ អាច​ប្រហែល​ឆ្លង​ពី ​ជន​ជាតិ​ចិន​ដូច​គ្នា​ពេល​ធ្វើ​ដំណើរ​តាម​យន្ត​ហោះ ឫ ពេល​ទៅ​ដល់ ប្រទេស​ចិន​វិញ មិន​មែន​ឆ្លង​មេរោគ​កូរ៉ូណា ក្នុង​អំឡុង​ពេល​ពួក​គេ​ស្នាក់​នៅ​កម្ពុជា​ឡើយ។

លោក លី សុវណ្ណ អះអាង​ថា ជន​ជាតិ​ចិន​ទាំង ៣នាក់​នេះ មុន​ពេល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​នោះ គឺ​ពួក​គេ​ស្នាក់​នៅ​សណ្ឋាគារ​មួយ ក្នុង​ខែត្រ​ព្រះ​សីហនុ។

ទាក់ទង និង​ការ​រក​ឃើញ​ជន​ជាតិ​ចិន ៣នាក់​ឆ្លង​មេរោគ​កូរ៉ូណា ក្រោយ​ពី​ត្រឡប់​ពី​កម្ពុជា​វិញ​នេះ បង្កើត​ឲ្យ​មាន​មន្ទិល​សង្ស័យ​ជា​ច្រើន អំពី​អសមត្ថភាព​របស់​ក្រសួង​សុខាភិបាល​កម្ពុជា ក្នុង​ការ​ពិនិត្យ​រក​មេរោគ​កូរ៉ូណា​នេះ​នៅ​ប្រទេស​កម្ពុជា ហើយ​និង​បង្កើត​ការ​សង្ស័យ​ថា ពួក​គេ​មាន​លទ្ធភាព​អាច​ចម្លង​ដល់​អ្នក​ដទៃ​ទៀត​ដែរ​ឬ​ទេ? មុន​ពេល​ពួក​គេ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល