0:00 / 0:00
ក្រសួងសុខាភិបាលប្រកាសថា មិនមានអ្នកឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មី ឬកូវីដ-១៩ (Covid-19) ថ្មីទៀតទេ ត្រឹមម៉ោង ៧ព្រឹកថ្ងៃទី១ មេសា។ ចំណែកអ្នកជាសះស្បើយពីជំងឺនេះកើនដល់ ២៥នាក់ ក្នុងចំណោមអ្នកឆ្លងសរុប ១០៩នាក់។
ក្រសួងបញ្ជាក់ថា អ្នកជាសះស្បើយថ្មី ២នាក់ចុងក្រោយ ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ជាជនជាតិម៉ាឡេស៊ី។ ពួកគេទាំង២ បានសម្រាកព្យាបាលនៅខេត្តកែប។ ក្រសួងបន្តថា រហូតមកត្រឹមថ្ងៃទី៣១ មីនា ក្រសួងបានទទួលសំណាកវិភាគរកជំងឺកូវីដ១៩ សរុបទូទាំងប្រទេស ចំនួន ៥.៧៦៨ករណី។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
